adverise with khmeread 1

​បណ្តា​ល័យ​មួយ​នៅ​អាមេរិក​នឹង​ចាត់វិធានការ​ដាក់គុក​និង​ផាកពិន័យ​ចំពោះ​អ្នកអាន​ដែល​សង​សៀវភៅ​មិនទាន់​កាលកំណត់​

​    ​បណ្ណាល័យ​មួយ​នៅក្នុង​រដ្ឋ Alabama សហរដ្ឋអាមេរិក​តាម​ដឹងបាន​ព្រមាន​ដល់​អ្នកអាន​របស់ខ្លួន​ថា ខ្លួន​គ្រោង​នឹង​ពង្រឹង​ច្បាប់​ខ្ចី​សៀវភៅ​ដ៏​តឹងរ៉ឹង​ដែល​រួមបញ្ចូល​ទាំង​លទ្ធផល​នៃ​ការជាប់គុក​ចំពោះ​អ្នក​ដែល​សង​សៀវភៅ​មិនទាន់​ពេល​កំណត់​។​

​    ​បើ​យោងតាម​វេ​ប​សាយ News Courier បានឱ្យដឹងថា ក្នុង​គោលបំណង​ដើម្បី​ស្រង់ដើម​សៀវភៅ​ដែល​បាន​ខ្ចី​ហើយ​មិន​សង​ដែលមាន​តម្លៃ​ប្រហែល ២០ ម៉ឺន​ដុល្លារ បណ្ណាល័យ​សាធារណៈ Athens-Limestone នឹង​អនុវត្ត​ច្បាប់​ថ្មី​ដែល​រួមបញ្ចូល​ទាំង​ការផាកពិន័យ​ចំនួន ១០០ ដុល្លារ ឬ​ជាប់គុក​ចំនួន ៣០ ថ្ងៃ ឬ​ជាប់​ទាំង​គុក​ផាក​ទាំង​លុយ​។​

​    ​អ្នក​គ្រប់​បណ្ណាល័យ លោកស្រី Paula Laurita បាន​និយាយថា ច្បាប់​ដ៏​តឹងរ៉ឹង​នេះ​គឺ​ពិតជា​ចាំបាច់​ដោយ​ជនល្មើស​អាច​លួច​សៀវភៅ​យ៉ាង​មាន​ប្រសិទ្ធភាព​ពី​បណ្ណាល័យ និង​ការបង់ពន្ធ​។​

​    ​អ្នកអាន​នីមួយៗ​អាច​នឹង​សងលុយ​ដ៏​ច្រើន​ទៅខាង​បណ្ណាល័យ​ព្រោះ​ពួកគេ​អាច​ខ្ចី​សៀវភៅ​ម្តង ២៥ ក្បាល ដែល​ក្នុង​មួយ​ក្បាល​មានតម្លៃ​លក់រាយ ២៥ ដុល្លារ​។​

​    ​ចំពោះ​អ្នក​ដែល​ដល់​ថ្ងៃ​សង​សៀវភៅ​មានឱកាស​យក​សៀវភៅ​ទៅ​ប្រគល់ឱ្យ​បណ្ណាល័យ​វិញ មុនពេល​អាជ្ញាធរ​ជូនដំណឹង​អំពី​ការចាប់ខ្លួន​។​

​    ​បណ្ណាល័យ Athens-Limestone ដំបូង​នឹង​ជូនដំណឹង​ដល់​អ្នក​ខ្ចី​ទាំងអស់​តាមរយៈ​អ៊ីមែល​ឬក៏​តាម​សារ​ទូរស័ព្ទ​។ ប្រសិនបើ​ពួកគេ​មិន​អើពើ នោះ​លិខិតបញ្ជាក់​មួយ​នឹង​ផ្ញើ​ទៅ​ពួកគេ ដោយ​ព្រមាន​ថា ពួកគេ​មាន​រយៈពេល ១០ ថ្ងៃ​ដើម្បី​ប្រគល់​សៀវភៅ​មកវិញ និង​ត្រូវ​បង់លុយ​ផាកពិន័យ​ដែល​បាន​ជំពាក់​។​

​    ​វេ​ប​សាយ WAAY 31 បាន​រាយការណ៍​ថា បើ​គេ​មិន​គោរព​តាម​លិខិត​នោះទេ ដីកាកោះ​របស់​តុលាការ​នឹង​ចេញផ្សាយ​។ ការព្រងើយកន្តើយ​នឹង​ដីកា​តុលាការ​នឹង​អាច​រង​ការផាកពិន័យ និង​ជាប់គុក​។​

​    ​អ្នកស្រី Laurita បាន​បន្ថែមថា កូនក្មេង​នឹងមិន​ក្លាយជា​គោលដៅ​ដោយ​ច្បាប់​នេះឡើយ​៕

ប្រភព៖ TheGuardian

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់