adverise with khmeread Unnamed

ព័ត៌មាន​បន្ថែម​ស្តីពី​ករណី​ឆេះ​អាគារ​ទឹក​ផ្លែឈើ​កំពុង​សាងសង់​

    ភ្នំពេញ ៖ មាន​អគ្គិភ័យ​បាន​ឆេះ​អគារ​រោងចក្រ​ទឹក​ផ្លែឈើ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ តាមផ្លូវ​ជាតិ​លេខ​៤ ខណ្ឌ​ពោធិ​សែន​ជ័យ​នៅវេលា​ម៉ោង​១២​កន្លះ​ ថ្ងៃត្រង់​ទី​០៥ ខែកញ្ញា ឆ្នាំ​២០១៦​នេះ រហូតដល់​ម៉ោង​ប្រមាណ​១ ​និង​៤០​នាទី​ទើប​រលត់​ទាំងស្រុង។​

    លោក ​អ៊ុំ ច​ន្តា នាយរង​ការិយាល័យ​បង្ការ​ និង​ពន្លត់​អគ្គិភ័យ​បានឱ្យដឹងថា អគ្គិភ័យ​បាន​ឆេះ​អគារ​រោងចក្រ​ផលិត​ទឹក​ផ្លែឈើ ដែល​កំពុង​សាងសង់ (​ពុំទាន់​បាន​បំពាក់​សម្ភារៈ​អ្វី​នៅឡើយ​) ​ស្ថិតនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ខណ្ឌ​ពោធិ៍សែន​ជ័យ​។ ភ្លាមនោះ​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​ក្រុង​១៤​គ្រឿង​បានចេញ​ជួយ​អន្តរាគមន៍​។​ ​លោក​បញ្ជាក់ថា មូលហេតុ​នៅ​មិនទាន់​ដឹង​នៅឡើយ​ព្រោះ​កំពុង​បន្ត​ស្រាវជ្រាវ ហើយ​អាគារ​ថ្មី​ឆេះ​ខូចខាត​មួយចំនួន​ប៉ុណ្ណោះ។​

    ដោយឡែក​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ក្រុម​៧១១ មាន​ចំនួន​៧​គ្រឿង​ដឹកនាំ​បញ្ជា​ដោយ​លោកគ្រូ Kiyoshi Masai ផ្ទាល់​តែម្តង​ក៏បាន​ជួយ​ធ្វើ​អន្តរាគមន៍​ផងដែរ។​

    សម្រាប់​មូលហេតុ​វិញ​ត្រូវបាន​ក្រុមកម្មករ​ដែល​ធ្វើការ​នៅក្នុង​សំណង់​កំពុង​សាងសង់​រោងចក្រ​នេះ​ថា បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​។ យ៉ាងណាក៏ដោយ ចំពោះ​ទំហំ​នៃ​ការខូចខាត​វិញ នៅ​មិនទាន់មាន​ការបញ្ជាក់​ជា​ផ្លូវការ​នៅឡើយ​៕

 

adverise with khmeread

មតិយោបល់