adverise with khmeread 1

រថយន្តធំព្រលះជាមួយម៉ូតូរបួសធ្ងន់២នាក់នៅផ្លូវជាតិលេខ៤អង្គស្នួល

    កណ្តាល​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងថ្ងៃទី០៥ កញ្ញា ២០១៦វេលាម៉ោង៤ និ១០នាទីល្ងាចនៅចំណុចមុខភូមិបែកចានឃុំបែកចាន ស្រុកអង្គស្នួល ខេត្តណ្ដាល ចន្លោះគីឡូម៉ែត្រលេខ២២-២៣ ផ្លូវជាតិលេខ៤រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យរបួសធ្ងន់០២នាក់ប្រុស ខូចម៉ូតូ០១គ្រឿង។

    ប៉ូលិសនិយាយថា​ ដំបូងមានម៉ូតូមួយ០១គ្រឿងម៉ាកC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CT-4708 បើកបរដោយឈ្មោះ ប៉ិន សារឿន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ (ម៉ូតូគ្នានកញ្ចក់ គ្មានមួកសុវត្ថិភាព របួសបាក់ជើងស្ដាំ) បានឌុបមិត្តភក្តិម្នាក់ទៀតមិនស្គាល់ឈ្មោះ មុខរបរ កម្មករសំណង់ជាមួយគ្នា (ត្រូវក្បាល) ដែលបើកពីទិសខាងកើតទៅលិច ភ្នំពេញទៅព្រះសីហនុ។

    លុះដល់ចំណុចខាងលើបានវ៉ា រថយន្ត០១គ្រឿងម៉ាក FUZU(ប្រភេទឡានបែន)ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3A. 3345 បើកបរដោយឈ្មោះ ឡេង សុភ័ក្រ ភេទប្រុស អាយុ២៦ឆ្នាំជនជាតិខ្មែរ មុខរបរ បើកឡាន (ឃាត់ខ្លួន)មានទីលំនៅភូមិ អង្គរងៀង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បើកបរក្នុងទិសដៅស្របគ្នា បណ្ដាលឱ្យរថយន្តបុកកិនអូសមកទិសខាងលិច។

    ប៉ូលិសបានសន្និដ្ឋាន ករណីនេះបណ្ដាលមកពីអ្នកបើកម៉ូតូ ខ្វះការប្រុងប្រយ័ត្ន ប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ក្នុងទីប្រជុំជន។ចំពោះរថយន្តបើកបរក្នុងល្បឿនលឿន ក្នុងទីប្រជុំជន។ ក្រោយពេលកើតហេតុ មន្ត្រីជំនាញបានធ្វើការវាស់វែង និងយកមធ្យោបាយដែលពាក់ព័ន្ធមករក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុកដើម្បីកសាងសំណុំរឿងតាមបន្តចាត់ការ​តាមនីតិវិធី៕


 

adverise with khmeread

មតិយោបល់