Unnamed %286%29

ចាប់​បុរស​ម្នាក់​តាម​ដីកា​ពីបទ​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

    កណ្តាល ៖ ប៉ូលិស​ស្រុក​កណ្ដាលស្ទឹង​សហការ​ជាមួយ​កម្លាំង ប៉ុស្តិ៍​សៀមរាប បាន​បើក​ការស្រាវជ្រាវ​និង​បង្ក្រាប ការចាប់ខ្លួន​បុរស​ម្នាក់​តាម​ដីការបស់​សាលា ដំបូង​ខេត្តកណ្ដាល នៅ​ថ្ងៃទី​០៥​ កញ្ញា​ ២០១៦ ​វេលា​ម៉ោង​០៩ ​និង​១០​នាទី​ចាប់ខ្លួន​នៅ​ចំណុច ភូមិ​ព្រែក​អ​ង្គុ​ញ​ ឃុំ​សៀមរាប​កណ្តាលស្ទឹង ខេត្តកណ្តាល​ បាន​ម្នាក់​ពីបទ​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារ​ធាតុ​ញៀន​។​

    ប៉ូលិស​និយាយថា ឈ្មោះ​គង់ រតនា ហៅ​គាំង ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ​នៅ​ភូមិ​សៀមរាប​ ឃុំ​សៀមរាប ស្រុក​កណ្តាលស្ទឹងខេត្តកណ្តាល។ ការចាបខ្លួន​យោងតាម​ដីកា​បង្គាប់​ឱ្យ ចាប់ខ្លួន​លេខ​២៦៣​ដកប​.​ច​.​ខ​.​ចុះ​ថ្ងៃទី​២១ ​មេសា ២០១៥ លោក ផូង វណ្ណ ចៅក្រម​ស៊ើ​ប​សួរសាលាដំបូង​ខេត្តកណ្តាល​ពីបទ រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារ​ធាតុ​ញៀន ប្រព្រឹត្ត​នៅ​ភូមិ​សៀមរាប ​ឃុំ​សៀមរាប ស្រុក​កណ្តាលស្ទឹង ​ខេត្តកណ្តាលកាលពី​ថ្ងៃទី​២០.០៣.២០១៥​។​

    ក្នុងករណីនេះ សមត្ថកិច្ច​បាននិងកំពុង​បន្ត​ចាត់ការ​តាម​នីតិវិធីច្បាប់៕

មតិយោបល់