adverise with khmeread 14218429 287798581601262 307418351 n

បញ្ជូន​បុរស​អ៊ីតាលី​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ពីបទ​ស្នាក់នៅ​ហួស​ទិដ្ឋាការ​

    ព្រះសីហនុ ៖ កម្លាំង​ប៉ូលិស​ជំនាញ បានធ្វើការ​ឃាត់ខ្លួន​ជនបរទេស​ជា​ជនជាតិ​អ៊ីតាលី​ម្នាក់ ពីបទ​ស្នាក់នៅ នៅ​ថ្ងៃទី៥ កញ្ញា ​២០១៦វេលា​ម៉ោង​២​រសៀល ​ដោយ​ហួស​ទិដ្ឋាការ​កំណត់ ហើយ​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​បន្ត​និតិ​វិធី​។​

    ប៉ូលិស​និយាយថា ជនបរទេស​នោះ​ឈ្មោះ GATTI CARLO ភេទ​ប្រុស សញ្ជាតិ​អ៊ី​តា​លី ឆ្នាំ​កំ​ណើ​ត 02.12.1955 កាន់​លិខិតឆ្លងដែន​លេខ AA1716845 មាន​សុពលភាព 17.08.2017 ទិដ្ឋាកា​លេខ TI 11040416 មាន​សុពលភាព​02.08.16 (​ហួស​សុពលភាព​រយៈពេល៣៤​ថ្ងៃ​)។​

    ប៉ូលិស​បន្តថា ឆ្លងតាម​ការស្រាវជ្រាវ​បឋម ជនបរទេស​រូបនេះ ​បាន​ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​ចុងក្រោយ​តាម​ច្រក​អន្តរជាតិ​ចាំ​យាមខេត្តកោះកុង កាលពី​កំឡុង​ថ្ងៃទី៧ ​កក្កដា​​ ២០១៦ ហើយ​បាន​ចូលមក​ខេត្ត​ព្រះសីហនុ ស្នាក់​នៅតាម​ដងផ្លូវ​គ្មាន​ទីលំនៅ​ច្បាស់លាស់។​

    ឆ្លងតាម​ការសាកសួរ ជនបរទេស​រូបនេះ បាន​បញ្ជាក់ថា​រូបគាត់​ពុំមាន​លទ្ធភាព​ ដើម្បី​បន្ត​ទិដ្ឋាការ​ថ្មី​ឡើយ។​ បច្ចុប្បន្ន​ជនបរទេស​ខាង​លើត្រូវបាន​កម្លាំង​ជំនាញ​កំពុង​រៀបចំ បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​បន្ត​និតិ​វិធី៕

adverise with khmeread

មតិយោបល់