adverise with khmeread 14269363 287805604933893 1443481389 n

ចាប់​បុរស​ម្នាក់​តាម​ដីកា​ពីបទ​នេសាទ​ខុសច្បាប់​

    កំពង់ចាម ៖ កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកំពង់ចាម សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កំពង់សៀម នៅ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៦ នេះ​បាន​អនុវត្ត​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន លេខ​៣៩៥៩ ត​.​ព្រ​ចុះ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៦ ​ចេញ​ដោយ​លោកស្រី ហៃ ណៃ​ហេង ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង ​ខេត្តកំពង់ចាម​បង្គាប់ឱ្យចាប់ខ្លួន​ជនជាប់ចោទ​រឿង​នេសាទ។​

    ប៉ូលិស​និយាយថា ជនជាប់ចោទ​ឈ្មោះ ហ៊ុន សា​រ៉ា​ត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ ទីកន្លែង​កំ​ណើ​ត​ភូមិ​ព្រែក​យួន ឃុំ​គៀន​ជ្រៃ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ​ពីបទ​ប្រើ​ឧបករណ៍​នេសាទ​ស្បៃ​មុង​ដោយ​ខុសច្បាប់​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៦​ ជនជាប់ចោទ​បាន​ប្រើឧបករណ៍​នេសាទ​ស្បៃ​មុង​ដោយ​ខុសច្បាប់​ដែល​បាន​ប្រព្រឹត្ត​នៅ​ឃុំ​ហាន់ជ័យ ​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។ បច្ចុប្បន្ន​ជនជាប់ចោទ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកំពង់ចាម​រួចរាល់​ហើយ​នៅ​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៦  បទ​ល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង ​និង​ផ្តន្ទាទោស​តាម​បញ្ញា​តិ​មាត្រា​៩៩​ចំណុច​៧​នៃ​ច្បាប់​ស្តីពី​ជលផល​៕​

adverise with khmeread

មតិយោបល់