adverise with khmeread Unnamed %282%29

ស្ត្រី​ម្នាក់​លង់ទឹក​អូរ​ស្លាប់​នៅ​មង្គល​បូរី​

    បន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​ដែល​ក្រុមគ្រួសា​រ​អះ​ងាង​ថា​ មាន​ជំងឺឆ្កួតជ្រូក​បាន​លង់ទឹក​អូរ​ស្លាប់ ហើយ​ត្រូវបាន​ក្រុមគ្រួសារ​ស្រង់​ពី​ក្នុង​ទឹក​មក​ធ្វើបុណ្យ​តាម​ប្រពៃណី។​

    យោងតាម​របាយការណ៍​របស់​កងរាជអាវុធហត្ថ​ស្រុក​មង្គល​បូរី​បានឱ្យដឹងថា នៅវេលា​ម៉ោង១៦ ​និង៣០នាទី ល្ងាច​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ២០១៦ មាន​ករណី​លង់ទឹក​ស្លាប់​ត្រង់ចំណុច​ទឹកអូរ​ក្រោយ​ផ្ទះ​ជនរងគ្រោះ​ចម្ងាយ​៣០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​បន្ទាយ​នាង ឃុំ​បន្ទាយ​នាង ស្រុក​មង្គលបូរី ខេត្តបន្ទាយមានជ័យ​។​

    លោក​វរៈ​សេនីយ៍​ត្រី រស់ សំបូរ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​មង្គល​បូរីបានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​ ម៉ៅ ឈឿត ភេទ​ស្រី អាយុ៥៥ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ​នាង ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ខេត្ត​ណុ​បន្ទាយមានជ័យ​។​ ជនរងគ្រោះ​មាន​ជម្ងឺ​ស្ក​ន់​ជ្រូក ហើយ​ពេល​ទៅ​ងូតទឹក​ស្រាប់តែ​ប្រកាច់​ធ្លាក់ទឹក​បណ្ដាលឱ្យ​លង់​ស្លាប់​តែម្ដង​។ សព​ត្រូវបាន​ក្រុមគ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

មតិយោបល់