adverise with khmeread 1%281%29 copy

សារិកា​ព្រៃ Newcastle សុំ​ទិញ​ខ្សែប្រយុទ្ធ Lacazette ពី Lyon ក្នុងតម្លៃ ២៥ លាន​យ៉ូ​រ៉ូ​

​បើ​យោងតាម​សារព័ត៌មាន L’Équipe បាន​ឲ្យ​ដឹងថា ក្រុម Newcastle បានធ្វើការ​ស្នើសុំ​ទិញ​កីឡាករ Alexandre Lacazette ក្នុងតម្លៃ ២៥ លាន​យ៉ូ​រ៉ូ​។ ក្រុម​សារិកា​ព្រៃ ដែល​កំពុង​ចរចា​ជាមួយ​កីឡាករ Loïc Rémy ដែរនោះ ក៏​កំពុងមាន​អាទិភាព​ក្នុង​នាំយក​ខ្សែប្រយុទ្ធ Chelsea ក្នុង​ខែមករា​នេះ​ផងដែរ​។​

​ក្រុមបាល់ទាត់ Newcastle បាន​បញ្ជូន​អ្នកតំណាង​ពីរ​នាក់​ទៅ​ប្រទេស​បារាំង​កាលពី​សប្តាហ៍​មុន ដើម្បី​បង្ហាញ​ពី​ការចង់បាន​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​រូបនេះ​ទៅកាន់​ក្រុម Lyon​។ ការឆ្លើយតប​របស់​ក្រុម Lyon ប្រហែលជា​ស្ទាក់ស្ទើរ ប៉ុន្តែ​ក៏​មិន​បិទទ្វារ​មួយ​ទំហឹង​ដែរ បន្ទាប់ពី​ម្ចាស់​ក្លឹប​លោក Jean Michel Aulas នឹង​ចាប់ផ្តើម​នូវ​សំណុំបែបបទ​ក្នុង​ការចរចា​។​

​កីឡាករ Lacazette មិន​ហ៊ាន​ប្រថុយប្រថាន​ឱកាស​របស់គេ​ដែល​អាច​នឹង​លេង​ជាមួយ​ក្រុម​ជម្រើសជាតិ​នៅក្នុង​ព្រឹត្តិការណ៍ EURO 2016 ខាងមុខ ដោយ​ធ្វើការ​ផ្លាស់​ក្លឹប​នៅ​ពាក់់កណ្តាល​រដូវ​កាល​បែបនេះ​ទេ ប៉ុន្តែ​ការស្នើ​ទិញ​កីឡាករ​រូបនេះ​អាច​នឹង​ឡើងទៅ​ដល់ ៣០ លាន​យ៉ូ​រ៉ូ ដែល​ធ្វើ​ឲ្យ​ក្លឹប​ពិបាក​នឹង​ទុក​រូបគេ​ណាស់​៕

adverise with khmeread
ប្រភព៖ newsfrance

មតិយោបល់