Unnamed

បើករថយន្ត​សុខៗ ឆ្លង​ប្រព័ន្ធ​ភ្លើង​ឆេះ​ខ្ទេច

    បន្ទាយមានជ័យ ៖ រថយន្ត​ដែល​ឆេះ​ម៉ាក លុច​ស៊ី​ស​470 ពណ៌​ទឹកមាស សេរី​ឆ្នាំ១៩៩៩​មួយគ្រឿង​ឆ្លង​ប្រព័ន្ធ​ភ្លើង​ឆេះ​ខ្ទេច​នៅតាម​ផ្លូវ​ពេលយប់ ដោយ​គ្មាន​អ្នកណា​បាន​ជួយ​ឡើយ។​

    យោងតាម​របាយការណ៍​របស់​កងរាជអាវុធហត្ថ​ស្រុក​អូរជ្រៅ​បានឱ្យដឹងថា នៅវេលា​ម៉ោង១ ​និង​៤០​នាទី រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​សូរិយា​ថ្មី ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ​មាន​ករណី​ភ្លើង​ឆេះ​រថយន្ត​មួយគ្រឿង​ខ្ទេច​ដោយ​ឆ្លង​ប្រព័ន្ធ​ភ្លើង។​

    លោក​វរៈ​សេនីយ៍​ត្រី ជា ពិសី មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​អូរជ្រៅ​បានឱ្យដឹងថា រថយន្ត​ដែល​ឆេះ​ម៉ាក លុច​ស៊ី​ស​470 ពណ៌​ទឹកមាស សេរី​ឆ្នាំ១៩៩៩ ពាក់​ស្លាក​លេខ​ភ្នំពេញ 2S 5982 ម្ចាស់​រថយន្ត​ឈ្មោះ យឹម ថៃ​ហូ​វ ភេទ​ប្រុស អាយុ​៦២​ឆ្នាំ រស់នៅ​ភូមិ​បា​លិ​លេ​យ្យ សង្កាត់​-​ក្រុង ប៉ោយប៉ែត និង​អ្នករួមដំណើរ​ម្នាក់ទៀត​ឈ្មោះ គីម ហ៊រ ភេទ​ប្រុស អាយុ​៤​ឆ្នាំ ត្រូវជា​កូន​។ ករណីនេះ​មិន​បណ្តាលឱ្យ​រងគ្រោះ​មនុស្ស​ណា​ម្នាក់​ឡើយ​។​

    តាម​សម្ដី​ម្ចាស់​រថយន្ត​បាន​ប្រាប់ថា ករណី​ឆេះ​រថយន្ត​នេះ​បណ្ដាលមកពី​ផ្ទុះ​ប្រព័ន្ធ​ភ្លើង​ក្នុង​រថយន្ត​។ លោក​វរៈ​សេនីយ៍​ត្រី ជា ពិសី បានបញ្ជាក់​ទៀតថា រថយន្ត​ឆេះ​អស់ទាំង​ស្រុង​ និង​សម្ភារៈ​ក្នុង​រថយន្ត​មួយចំនួន​ផងដែរ​៕

មតិយោបល់