adverise with khmeread 0

កុំ​ខកខាន​ឱកាស​ទស្សនា​បាតុភូត​អច្ឆរិយៈ​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត​នៅ​ថ្ងៃទី ២៣ កញ្ញា​

    ​ក្រសួងទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានប្រកាស​ជា​ផ្លូវការ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​កាលពី​យប់​ថ្ងៃ​ចន្ទ ទី​៥ ខែកញ្ញា ដោយ​អំពាវនាវ​ឱ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​អញ្ជើញ​មក​ទស្សនា​បាតុភូតធម្មជាតិ​ដ៏​អច្ឆរិយៈ​មួយ ដែល​នឹង​កើតឡើង​នៅ​ចុងខែ​កញ្ញា​នេះ​។ 

​    ​ក្រសួង​បាន​សរសេរ​សេចក្តីជូនដំណឹង​មួយ​យ៉ាង​ដូច្នេះ "​ក្រសួងទេសចរណ៍​មាន​កិត្តិយស​សូម​ជម្រាបជូន​ដំណឹង​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មេត្តា​ជ្រាបថា នៅ​ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ​២០១៦ ចន្លោះ​ម៉ោង ៤:០០ ទៅ​ម៉ោង​៦:០០​នាទី​ព្រឹក​ខាងមុខនេះ​នឹងមាន​បាតុភូតធម្មជាតិ​ដ៏​អ​ច្ឆិ​រយៈ​មួយ​កើតឡើង​នៅ​តំបន់​សៀមរាប​អង្គរ ដោយ​ព្រះ​សុរិយា​នឹង​រះ​ឡើង​ចំ​កណ្តាល​ពីលើ​កំពូល​ប្រាសាទអង្គរវត្ត ដែល​នេះ​ជា​បាតុភូតធម្មជាតិ​ដ៏​មហស្ចារ្យ​កម្រ​មាន​"​។​

​    ​ជា​ចុងក្រោយ ក្រសួង​អំពាវនាវ​ឱ្យ​ប្រតិបត្តិ​ករ​ណ៍​ទេសចរណ៍ ការី​ទេសចរណ៍ ក្រុមហ៊ុន​ទេសចរណ៍ និង​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​ចូលរួម​ទស្សនា និង​ផ្តិត​យក​ទិដ្ឋភាព​គួរឱ្យ​គយគន់​នេះ​ឱ្យបាន​ច្រើន​កុះករ និង​ដើម្បី​ជួយ​ផ្សាយ​ចែករំលែក​ព័ត៌មាន​គោលដៅ​ទេសចរណ៍​កម្ពុជា​ដល់​ភ្ញៀវ​ជុំវិញ​ពិភពលោក​៕

adverise with khmeread

មតិយោបល់