1

អត្ថប្រយោជន៍​មិនគួរ​ឱ្យ​ជឿ​របស់​ផ្លែ​ត្រប់​

    ​មាន​មនុស្ស​តិចតួច​ណាស់​ដែល​ដឹង​ពី​សារធាតុចិញ្ចឹម​របស់​ផ្លែ​ត្រប់ និង​អត្ថប្រយោជន៍​របស់​វា ហើយក៏​មិនសូវមាន​អ្នក​ពិសា​វា​ដែរ​។ ផ្លែ​ត្រប់​មាន​សារធាតុចិញ្ចឹម​ដូចជា សូ​ដ្យូ​ម ប៉ូ​តា​ស្យូ​ម កាបូន​អ៊ី​ដ្រា​ត ប្រូតេអ៊ីន វីតាមីន C, B6 ម៉ាញ៉េ​ស្យូ​ម ជាតិ​ដែក ជាតិ​សរសៃ ។​ល​។​

​    ​* អត្ថប្រយោជន៍​
​    ​- ជំនួយ​ខួរក្បាល​
​    ​- ល្អ​សម្រាប់​បេះដូង​
​    ​- បង្ការ​លើសឈាម​
​    ​- បន្ថយ​ជាតិ​កូ​ឡេ​ស្ត្រេ​រ៉ុល​
​    ​- បង្ការ​ជំងឺ​ទឹកនោមផ្អែម​
​    ​- សម្រក​ទម្ងន់​
​    ​- បំបាត់​ឈឺសន្លាក់​នៅ​ជង្គង់ និង​កែងជើង​

​    ​របៀប​ធ្វើ​៖
​    ​កាត់​ផ្លែ​ត្រប់ ១/៤ នៃ​ផ្លែ ដាក់​ក្នុង​ម៉ាស៊ីនទឹក​ក្រឡុក​កិន​ឱ្យ​ម៉ដ្ដ បន្ទាប់មក​សម្រិត​យក​តែ​ទឹក​មក​ពិសា​ជាការ​ស្រេច​។ ពិ​សាវា​ឱ្យបាន​ញឹកញាប់​ដើម្បី​សុខភាព​។ 
​    ​
​    ​ចំណាំ​៖ ប្រសិនបើ​អ្នក​មិនសូវ​ចេះ​ពិសា​ទេ អ្នក​អាច​លាយ​ជាមួយនឹង​ទឹក​ផ្លែឈើ​ស្រស់​ផ្សេងៗ​ដើម្បី​បន្ថែម​រសជាតិ​៕

ប្រភព៖ 1mhealthtips

អ្នកនឹងចូលចិត្ត

មតិយោបល់