adverise with khmeread 1

ប្រសិនបើ​អ្នកជា​ស្ត្រី​អាយុ​ចន្លោះ ១៨ ដល់ ៤៤ ឆ្នាំ ត្រូវ​អាន​អត្ថបទ​នេះ​ដោយ​ប្រយ័ត្នប្រយែង​!

    ​នៅពេល​និយាយ​ដល់​រាងកាយ​របស់​ស្ត្រីភេទ ពួកគាត់​នឹងមាន​ការផ្លាស់ប្ដូរ​ច្រើន​អំឡុង​ជីវិត​រស់​របស់​ពួកគាត់​។ យើង​កំពុងនិយាយ​អំពី​ការផ្លាស់ប្ដូរ​អារម្មណ៍​និង​រាងកាយ ដែល​កើតឡើង​ពេល​ស្រី្ត​ពេញវ័យ និង​អស់​រដូវ​។ អ្នក​ទាំងអស់គ្នា​មានបទពិសោធន៍​ផ្លាស់ប្ដូរ​ទម្ងន់ រាងកាយ​ដ៏​ស្រ​ឡូ​ន និង​លក្ខណៈ​ផ្សេងទៀត​នៅលើ​រាងកាយ​។ រាងកាយ​ផ្លាស់ប្ដូរ​ដោយសារ​ការវិវត្តន៍​រាងកាយ ដែលជា​រឿង​ធម្មតា​មួយ​ប៉ុណ្ណោះ ហើយ​កត្តា​ខ្លះ​ដែល​រួមចំណែក​ផ្លាស់ប្ដូរ​គឺ​អាយុ ដំណពូជ និង​កម្រិត​អ័រម៉ូន​។​

​    ​រោគសញ្ញា​ដុំ​ពក​លើ​អូវែ (Polycystic ovary syndrome) ឬ​ហៅថា PCOS គឺជា​ស្ថានភាព​ជំងឺ​មួយ​ដែល​ប៉ះពាល់​ដល់​ស្ត្រី ២០ ភាគរយ​នៃ​ស្ត្រី​ទាំងអស់​នៅលើ​ពិភពលោក​។ រោគសញ្ញា​របស់​វា​ធ្ងន់ធ្ងរ​និង​រំខាន​បំផុត​។​

​    ​ប្រសិនបើ​អ្នកជំងឺ​រងគ្រោះ​ពី​ជំងឺ​នេះ​កុំ​ទាន់​អាល​ភ័យ​។ បើ​ទោះ​មិនទាន់មាន​ថ្នាំ​ព្យាបាល ប៉ុន្ដែ​គេ​មាន​វិធី​សាមញ្ញៗ​ដើម្បី​គ្រប់គ្រង​ជំងឺ​នេះ​។​

​    ​* អ្វី​ទៅជា PCOS?
​    ​PCOS គឺជា​លក្ខណៈ​នៃ​ការបញ្ចេញ​ក្រពេញ​មួយ ដែលជា​លទ្ធផល​នៃ​ការកើនឡើង​នៃ​កម្រិត​អ័រម៉ូន Androgen ឬ​អ័រម៉ូន​មនុស្ស​ប្រុស​ច្រើន​ចំពោះ​មនុស្ស​ស្រី​។​

​    ​កត្តា​ដែល​បង្ក​ឱ្យ​កើនឡើង​នៃ​កម្រិត​អ័រម៉ូន​នេះ​អាចមកពី​ហ្សែ​ន និង​បញ្ហា​បរិស្ថាន​។ ជំងឺ​នេះ​មិន​ងាយ​នឹងធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ទេ ហើយ​មាន​សភាព​ធ្ងន់ធ្ងរ​ថែមទៀត​។​

​    ​យោងតាម​ការសិក្សា​ស្ត្រី​ពី ២-២០ ភាគរយ​មាន​ជំងឺ​នេះ ហើយ​វា​មាន​នៅលើ​ស្ត្រី​ចាប់ពី​អាយុ ១៨ ទៅ ៤៤ ឆ្នាំ​។ ហើយ​អ្នក​កើត​ជំងឺ​នេះ​ប្រឈម​កើត​ជំងឺ​ផ្សេងៗ​ទៀត​ដូចជា ជំងឺ​គាំងបេះដូង ទឹកនោមផ្អែម គេង​អត់​លក់ ជំងឺ​ឡើង​សម្ពាធ​ឈាម​ខ្ពស់ និង​ជំងឺមហារីក​ប្រភេទ​ផ្សេងៗ​ទៀត​។​

​    ​* ថ្វីបើ​រោគសញ្ញា​ពិបាកធ្វើ​រោគវិនិច្ឆ័យ ប៉ុន្ដែ​វា​ក៏​បង្ហាញ​ខ្លះៗ​ដែរ​។ ហើយ​ខាងក្រោម​នេះ​គឺជា​រោគសញ្ញា​ជំងឺ PCOS​។​
​    ​- មក​រដូវ​មិន​ទៀងទាត់​
​    ​- កើតមុន ស្បែក​ខ្លាញ់ និង​ក្បាល​សុទ្ធតែ​អង្គែ​
​    ​- ពិបាក​មានកូន​
​    ​- ឡើង​ទម្ងន់​
​    ​- រោម​លើ​រាងកាយ​ច្រើន​ហួស​
​    ​- ថប់​បារម្ភ កើត​ជំងឺ​ធ្លាក់​ទឹកចិត្ត​

​    ​* របៀប​បង្ការ​
​    ​- ធ្វើ​លំ​ហាត់ប្រាណ​
​    ​- ប្ដូរ​របប​អាហារ​
​    ​- បង្កើន​ការទទួល​សារធាតុ​ម៉ាញ៉េ​ស្យូ​ម (​ផ្លែ​បឺ​រ​, អង្ករសម្រូប​, សណ្តែកសៀង​, ដំឡូងបារាំង​...)
​    ​- ពិគ្រោះ​ជាមួយនឹង​វេជ្ជបណ្ឌិត​៕

adverise with khmeread
ប្រភព៖ healthyfoodheadlines

មតិយោបល់