adverise with khmeread 1

អ៊ីចឹង​តើ​ទើប Man Utd ក្លាយជា​ក្លឹប​អ្នកមាន​! ថ្នាក់ដឹកនាំ​បិសាច​ក្រហម​ប្រាប់​កីឡាករ​កុំឱ្យ​ប្តូរ​អាវ​ជាមួយ​កីឡាករ​ផ្សេង​ដើម្បី​សន្សំសំចៃ​

    ​ក្រុម​កីឡាករ Manchester United តាម​ដឹង​ត្រូវបាន​គេ​ជំរុញ​កុំឱ្យ​ប្តូរ​អាវ​ជាមួយ​កីឡាករ​ក្រុម​ផ្សេង​បន្ទាប់ពី​ការប្រកួត​បញ្ចប់ ក្នុង​គោលបំណង​ដើម្បី​សន្សំ​លុយ​។​

​    ​បើទោះជា​ក្លឹប Man Utd មាន​កីឡាករ Paul Pogba និង Zlatan Ibrahimovic ដែលជា​តារា​រកលុយ​ច្រើនជាងគេ​នៅក្នុង​លី​ក ដោយ​ម្នាក់ៗ​រកបាន ២៩ ម៉ឹ​ន​ផោន និង ២៦ ម៉ឺន​ផោន​ក្នុង​មួយ​សប្តាហ៍​ក៏ដោយ ក៏​តារា​ក្នុង​ក្លឹប​នេះ​ត្រូវបាន​ប្រាប់ថា កុំឱ្យ​ដូរ​អាវ​ជាមួយ​កីឡាករ​ក្លឹប​ផ្សេង​ឱ្យសោះ​។​

​    ​យោងតាម​របាយការណ៍​បានឱ្យដឹងថា កីឡាករ​ក្នុង​ក្លឹប​បិសាច​ក្រហម​ទាំងអស់​ត្រូវបាន​ផ្តល់រ​បប​អាវ​ដូចគ្នា​ជាមួយ​អាវដៃវែង​ពីរ និង​ដៃខ្លី​ពីរ​។​

​    ​ប្រភព​មួយ​ពី​ក្លឹប​បិសាច​ក្រហម​បាន​ប្រាប់​វេ​ប​សាយ The Sun ថា "​ពួកគេ​ត្រូវ​បានស្នើ​មិនឱ្យ​ប្តូរ​អាវ​គ្នា​ដូច្នេះ​ពួកគេ​មិនបាច់​ត្រូវការ​អាវ​ថ្មី​ឡើយ​។ បទបញ្ជា​នេះ​ហាក់​បង្ហាញថា​តើ​ក្លឹប​នេះ​មានតម្លៃ​កម្រិតណា តាមរយៈ​ការ​សន្សំសំចៃ​"​។​

​    ​Man Utd បាន​ចុះ​កិច្ចព្រមព្រៀង​រយៈពេល ១០ ឆ្នាំ​ជាមួយ​ក្រុមហ៊ុន Adidas កាលពី​ឆ្នាំ ២០១៤ ដែលមាន​តម្លៃ​ដល់​ទៅ ៧៥០ លាន​ផោន​។ នៅពេលនោះ ប្រធាន​នាយក​ប្រតិបត្តិ​លោក Herbert Hainer បាន​និយាយថា "​យើង​រំពឹង​នូវ​ការលក់​នឹង​កើន​ដល់ ១,៥ ពាន់​លាន​ផោន​អំឡុង​ការសហការ​របស់​ពួកយើង​"​។​

​    ​ចំណូល​ពី​ការលក់​អាវ Zlatan Ibrahimovic តែមួយ​មុខ​គត់​បាន​កើន​លើស ៧៦ លាន​ផោន​ត្រឹម​តែមួយ​សប្តាហ៍​បន្ទាប់ពី​កីឡាករ​រូបនេះ​បាន​ចុះ​កុងត្រា​។​

​    ​ប៉ុន្តែ​ទោះ​រកលុយ​បាន​ច្រើន​កម្រិត​នេះ​ក្តី ក៏​ថ្នាក់ដឹកនាំ​ក្លឹប​នៅតែ​ឃ្លាំមើល​ការចំណាយ​ខ្ជះខ្ជាយ​។ នេះ​បើ​យោងតាម​វេ​ប​សាយ Sun៕

adverise with khmeread
ប្រភព៖ Independent

មតិយោបល់