adverise with khmeread 1

តើ​អ្នក​ហ៊ាន​ទេ​? ស៊ី​រី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទាក់​ទាញ​អ្នកទេសចរ​ជុំវិញ​ពិភពលោក​ឱ្យ​មកលេង​ទីក្រុង​សន្តិភាព​មួយ​របស់ខ្លួន​!

    ​ទីក្រុង​ដ៏​ស្រស់ស្អាត​នៅ​ប្រទេស​ស៊ី​រី​ជាច្រើន​ត្រូវបាន​កម្ទេច ដែល​នេះ​ជា​លទ្ធផល​នៃ​សង្គ្រាមស៊ីវិល​ដែល​បាននិងកំពុង​កើតឡើង​ជាង ៤ ឆ្នាំកន្លះ​មកនេះ និង​បានសម្លាប់​ជីវិត​មនុស្ស​ដល់​ទៅ ២៩ ម៉ឺន​នាក់​។​

​    ​ទីតាំង​ដូចជា​ទីក្រុង​អា​ឡេ​ប៉ូ និង​ហូ​ម​ធ្លាប់ជា​គោលដៅ​ទេសចរណ៍​ដ៏​ពេញនិយម​មុននឹង​សង្គ្រាម​កើតឡើង​។ ប៉ុន្តែ​ដោយសារ​ការប្រយុទ្ធ​រវាង​ក្រុម​ឧទ្ទាម និង​កងទ័ព​ស្មោះស្ម័គ្រ​នឹង​លោក​អាសាដ ទីតាំង​ទាំងនេះ​ត្រូវបាន​បំផ្លាញ​ស្ទើរ​ទាំងស្រុង​។​

​    ​ទោះ​យ៉ាងនេះ​ក្តី ស៊ី​រី​នៅសល់​ទីតាំង​មួយ​ដែល​គេច​ផុតពី​សង្គ្រាម​ដែល​កំពុង​កើតមាន​សព្វថ្ងៃនេះ​គឺ​ទីក្រុង Tartus ដែលជា​ទីតាំង​ឈរជើង​ដ៏​រឹងមាំ​របស់​រដ្ឋាភិបាល​ស៊ី​រី​។​

​    ​ជាមួយ​សង្គ្រាម​កំពុង​កើតមាន​ពាសពេញ​ផ្ទៃ​ប្រទេស ក្រុមប្រឹក្សាភិបាល​ទេសចរណ៍​ស៊ី​រី​បាន​សម្រេចចិត្តថា ឥឡូវនេះ​ជា​ពេល​ដ៏​ល្អ​ដើម្បី​មក​ទស្សនា​ទីក្រុង​ជាប់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​មួយ​នេះ ហើយ​ពួកគេ​ក៏បាន​ចេញផ្សាយ​ពាណិជ្ជកម្ម​ទេសចរណ៍​ថ្មី​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទៀតផង​។​

​    ​ដោយ​លាយឡំ​ជាមួយ​ភ្លេង​កន្ត្រាក់​អារម្មណ៍ និង​មនុស្សម្នា​ជាច្រើន​លេង​កម្សាន្ត​នៅ​ឆ្នេរសមុទ្រ វីដេអូ​ផ្សព្វផ្សាយ​នេះ​ហាក់​មិន​ខុសពី​យុទ្ធនាការ​ទីផ្សារ​ទេសចរណ៍​ដទៃ​នោះទេ​។​

​    ​ប៉ុន្តែ​នៅពេលដែល​អ្នក​ពិចារណា​អំពី​ការ​ខ្ទេចខ្ទាំ​ប្រទេស​ស៊ី​រី​ស្ទើរ​ទាំងមូល និង​ក្នុង​ទីក្រុង​ហូ​ម​ដែលមាន​ចម្ងាយ​ពី​ទីក្រុង Tartus ត្រឹមតែ ៦០ គីឡូម៉ែត្រ​នោះ វា​អាច​បន្សល់​រសជាតិ​ជូរចត់​បន្តិច​ពេល​ទៅលេង​ទីក្រុង​នេះ​។ ផ្សព្វផ្សាយ​ទេសចរណ៍​នៅពេល​ប្រទេស​កំពុង​ត្រូវបាន​បំផ្លាញ​ជា​រៀងរាល់ថ្ងៃ គឺជា​សំណួរ​អាទិភាព​សម្រាប់​ភ្ញៀវទេសចរ​។ ខាងក្រោម​នេះ​វីដេអូ​ទេសចរណ៍​របស់​ស៊ី​រី​៕

 

adverise with khmeread
ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់