adverise with khmeread 1

ចាប់ខ្លួន​អ្នកបើកបរ​អូស្ត្រាលី​ម្នាក់​ដែល​យក​ខ្ទះ​ឆា​ធ្វើជា​ដៃចង្កូត​ឡាន​

    ​ប៉ូលិស​នៅ​អូស្ត្រាលី​ងឿងឆ្ងល់​ជាខ្លាំង​នៅពេល​ពួកគេ​ប្រទះឃើញ​ខ្ទះ​ឆា​នៅក្នុង​ឡាន រហូតដល់​ពួកគេ​រកឃើញថា អ្នកបើកបរ​រថយន្ត​អូស្ត្រាលី​ម្នាក់​បាន​ប្រើ​ខ្ទះ​ឆា​ធ្វើជា​ចង្កូត​ឡាន​។​

​    ​មន្ត្រីប៉ូលិស​បាន​រកឃើញ​ការច្នៃ​ប្រ​ឌិ​នេះ​នៅ​កណ្តាល​ទីក្រុង Adelaide កាលពី​ព្រឹក​ថ្ងៃអាទិត្យ​កន្លងទៅនេះ នៅពេល​ពួកគេ​សួរនាំ​អ្នកបើកបរ ដែល​ឡាន​របស់គេ​មិនបាន​ចុះបញ្ជី និង​គ្មាន​ការធានារ៉ាប់រង​ទៀតផង​នោះ​។​

​    ​បុរស​មិនបាន​បញ្ចេញ​ឈ្មោះ​វ័យ ៣២ ឆ្នាំ​ខាងលើ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ល្មើសច្បាប់​ចរាចរណ៍​មួយចំនួន និង​ត្រូវបាន​ច្រានចោល​ការធានា​នៅក្រៅ​ឃុំ​មុន​កាលកំណត់​បង្ហាញខ្លួន​នៅក្នុង​តុលាការ Adelaide Magistrates កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​៕

 

adverise with khmeread
ប្រភព៖ Viralnova

អ្នកនឹងចូលចិត្ត

មតិយោបល់