adverise with khmeread 1%282%29 copy

ប្រធាន​ក្រុម Tottenham ជឿថា​ក្រុម​កាំភ្លើង​ធំ​នឹង​ឈ្នះ​ពាន Premier League

អ្នកចាំទី Hugo Lloris គិតថា​ក្រុម Arsenal ទំនងជា​ឈ្នះ​ពានរង្វាន់ Premier League ក្នុង​រដូវ​កាល​នេះ​ជាង​ក្រុម Tottenham​។ អ្នកចាំទី​របស់​ក្រុម​មាន់​ខ្នាយ​មាស​រូបនេះ​ព្រួយបារម្ភ​ថា​កង្វះ​បទពិសោធន៍​អាច​នឹងធ្វើ​ឲ្យ​ក្រុម​ជួប​បញ្ហា​នៅ​ចុងរដូវ​កាល​។​

​ក្រុម Tottenham បច្ចុប្បន្នកំពុង​ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​បួន​នៅក្នុង​លី​ក មាន​ប្រាំមួយ​ពិន្ទុ​ពីក្រោយ​ក្រុម​កំពូល​តារាង កាំភ្លើង​ធំ Arsenal ហើយ​កីឡាករ Lloris ជឿថា​ក្រុម​នៅ​ក្មេងខ្ចី​មួយ​នេះ​ប្រហែលជា​មិនទាន់មាន​សមត្ថភាព​លើក​ពាន Premier League ឡើយ​។​

​អ្នកចាំទី​វ័យ ២៩ ឆ្នាំ​រូបនេះ​បាន​ប្រាប់​សារព័ត៌មាន The Evening Standard ថា "​យើង​មិនទាន់មាន​ភាពចាស់ទុំ​ដូច​ក្រុម Manchester City ឬក៏ Arsenal នៅឡើយ​ទេ​។ អ្នកត្រូវការ​បទពិសោធ​ន៍ អ្នក​មិនអាច​ទិញ​វា​បានទេ អ្នកត្រូវការ​លេង អ្នកត្រូវការ​ចាញ់ អ្នកត្រូវការ​ឈ្នះ​"​។​

​លោក​បាន​បន្តទៀតថា "​យើង​នៅ​ក្មេង យើង​មាន​សមត្ថភាព យើង​កំពុងធ្វើការ​ងារ​បានល្អ​។ មានការ​ជម្រុញ​ទឹកចិត្ត​នៅក្នុង​ក្រុម​យ៉ាង​ពុះ​ក​ញ្ច្រោ​ល ហើយ​យើង​កំពុងធ្វើការ​យ៉ាងសកម្ម អញ្ចឹង​ហើយ​អ្វីៗ​ក៏​អាចទៅរួច​ដែរ ប៉ុន្តែ​យើង​ត្រូវតែ​ទៅមួយ​ជំហាន​ម្តងៗ​។ យើង​នឹង​ឃើញ​កន្លែង​ដែល​យើង​នឹង​ស្ថិតនៅ​ក្នុងជំនួប ១០ ប្រកួត​ខាងមុខ ប៉ុន្តែ​ឥឡូវនេះ យើង​ចង់​ធ្វើការ​ប្រយុទ្ធ​ដើម្បី​ស្ថិត​ឱ្យបាន​ខ្ពស់​តាមតែ​លទ្ធភាព​ដែល​យើង​មាន​"៕

adverise with khmeread
ប្រភព៖ ​មេត្រូ​

មតិយោបល់