adverise with khmeread 1

រដ្ឋមន្ត្រី​ទេសចរណ៍​ឥណ្ឌា​ណែនាំ​ស្ត្រី​កុំឱ្យ​ស្លៀកសំពត់​ខ្លី​ដើម្បី​ការពារ​ពី​ការចាប់រំលោភ តែ​ស្ត្រី​ជាច្រើន​ប្រតិកម្ម​អវិជ្ជមាន​ចំពោះ​រឿងនេះ​

    ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ឥណ្ឌា​កំពុង​ធ្វើឱ្យ​ស្ត្រី​ក្តៅក្រហាយ​បន្ទាប់ពី​បាន​ណែនាំ​ឱ្យ​នារី​ដែល​មក​កម្សាន្ត​នៅ​ប្រទេស​ឥណ្ឌា​មិនគួរ​ស្លៀកសំពត់​ខ្លី​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​។​

​    ​លោក Mahesh Sharma បានធ្វើការ​លើកឡើង​យ៉ាង​ដូច្នេះ​កាលពី​សប្តាហ៍​មុន ខណៈ​គាត់​កំពុង​ផ្សព្វផ្សាយ​សម្លៀកបំពាក់​មួ​យ​ឈុត​ដែល​នឹងត្រូវ​ប្រគល់ជូន​ដល់​ភ្ញៀវទេសចរ​នៅពេល​ពួកគេ​មកដល់​ប្រទេស​ឥណ្ឌា​។​

​    ​លោក​បាន​និយាយថា "​នៅក្នុង​ឈុត​សម្លៀកបំពាក់​នោះ​មាន​ប័ណ្ណ​មួយ​ដែល​បាន​រ៉ាយរ៉ាប់​អំពី​រឿង​ដែល​ត្រូវធ្វើ និង​មិន​ត្រូវធ្វើ​។ រឿង​ចម្បង​ដូចជា កុំ​ចេញ​ក្រៅ​នៅពេល​យប់​ម្នាក់ឯង និង​កុំ​ស្លៀកសំពត់​ខ្លី​"​។​

​    ​ក្រោយ​ការលើកឡើង​ដូច្នេះ មាន​កំហឹង​ជាច្រើន​បាន​ផ្ទុះឡើង ប៉ុន្តែ​វា​ជាហេតុ​ផល​ដ៏​ល្អ​។​

​    ​ការ​បៀតបៀន​ផ្លូវភេទ​ដែល​កើត​ឡើងជា​បន្ត​បន្ទាប់មក​លើ​ជនបរទេស​បាន​បំផ្លាញ​កេរ្តិ៍ឈ្មោះ​ប្រទេស​ឥណ្ឌា​យ៉ាងខ្លាំង​។ ប្រទេស​នេះ​បានធ្វើ​វិសោធនកម្ម​ច្បាប់​របស់ខ្លួន​ដើម្បី​ពង្រីក​និយមន័យ​នៃ​ការរំលោភ​ដោយ​រួមបញ្ចូល​ទាំង​ទម្រង់​នៃ​ការ​លូក​ស្ទាប​ជាដើម​។ ច្បាប់​នេះ​ក៏​រួម​ប​ញ្ជូ​ល​ការផ្តន្ទាទោស​យ៉ាង​តឹងរ៉ឹង​ដែល​មិន​ត្រឹមតែ​ការរំលោភ​ផ្លូវភេទ​នោះទេ ប៉ុន្តែ​ក៏​រួម​ប​ញ្ជូ​ល​ទាំង​ការ​បៀតបៀន​ផ្លូវភេទ ការ​លួច​មើល​គេ​ស្រាត និង​ការ​ចាប់ដៃ​ចាប់ជើង​ជាដើម​

​    ​ប៉ុន្តែ​នៅតែមាន​សំណួរ​ជាច្រើន​ចោទសួរ​ថា​តើ​ត្រឹម​ការលើកឡើង​អំពី​ការ​កុំឱ្យ​ស្លៀក​ខ្លី​អាច​ការពារ​ស្ត្រី​ពី​ការចាប់រំលោភ​បាន​មែន​ទេ​? តើ​នេះ​អាច​បង្កើតជា​រនាំង​ការពារ​ស្ត្រី​ឱ្យមាន​សុវត្ថិភាព​?៕

adverise with khmeread
ប្រភព៖ CNN

មតិយោបល់