adverise with khmeread 1

K-POP និង K-Drama កំពុង​ធ្វើឱ្យ​មនុស្ស​ជាច្រើន​កើប​លុយ​ក្លាយជា​អ្នកមាន​

    ​យោងតាម​វេ​ប​សាយ Asia One បានឱ្យដឹងថា ពិភពលោក​ស្ទើរ​ទាំងមូល​បានឱ្យ​ក្រ​សោយ​យក​ឧស្សាហកម្ម​នាំចេញ​ចំនួន​ពីរ​កូរ៉េខាងត្បូង​គឺ K-pop និង K-drama​។ ឥទ្ធិពល​វិស័យ​ទាំងពីរ​មកទល់​ឥឡូវនេះ​បាន​វាយលុក​ទាំង​ក្នុង​វិស័យ​សម្លៀកបំពាក់ និង​ថែមទាំង​ផលិតផល​សម្រស់​នៅ​ប្រទេស​ជាច្រើន​ទៀតផង ដោយ​បង្កើត​ទីផ្សារ​ដ៏​ធំ​មួយ​សម្រាប់​ផលិតផល​សម្រស់​របស់​កូរ៉េ និង​ម៉ាក​សម្លៀកបំពាក់​ជាច្រើន​។​

​    ​ក្រុមហ៊ុន​បរទេស​ជាច្រើន ដោយ​រួម​ប​ញ្ជូ​ល​ទាំង​ម៉ាក​ល្បីៗ​បានចាប់ផ្តើម​វិនិយោគ​ជាមួយ​ផលិតផល​កូរ៉េ បន្ទាប់ពី​ដឹងថា សក្តានុពល​ទីផ្សារ​ដ៏​ធំ​នេះ​បាន​កើតឡើង​ដោយសារ​ការ​ងើបឡើង​ដ៏​ឆាប់រហ័ស​នៃ​វិស័យ​កម្សាន្ត​កូរ៉េ​។​

​    ​ការ​បង្ហាញមុខ​នៅក្នុង​ពាណិជ្ជកម្ម​របស់​តារា​សម្តែង និង​តារាចម្រៀង​កូរ៉េខាងត្បូង​បាន​ដើរតួ​យ៉ាងសំខាន់​ចំពោះ​ភាពជោគជ័យ​លើ​ឆាក​អន្តរជាតិ​របស់​ក្រុមហ៊ុន​កូរ៉េ​នៅក្នុង​ឧស្សាហកម្ម​គ្រឿងសំអាង និង​សម្លៀកបំពាក់​។​

​    ​ជា​ឧទាហរណ៍ ក្រុមហ៊ុន L Capital ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ធនាគារ​វិនិយោគ LVMH បាន​វិនិយោគ ៥០ លាន​ដុល្លារ​ជាមួយ​ក្រុមហ៊ុន​ល្បី​កូរ៉េ CLIO​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​

​    ​នៅពេល​តារា​សម្តែង​ស្រី​កូរ៉េ Kong Hyo-jin ប្រើ​ផលិតផល​លាប​ចិញ្ចើម​ម៉ាក CLIO នៅក្នុង​រឿង The Producers ក្រុមហ៊ុន​នេះ​រក​ចំណូល​ពី​ការលក់​របស់ខ្លួន​បាន​ដល់​ទៅ ១០០ ពាន់​លាន​វ៉ុ​ន​ក្នុង​ឆ្នាំ ២០១៥​។​

​    ​ស្រដៀង​គ្នា​នេះដែរ ធនាគារ​វិនិយោគ Goldman Sachs Group និង​ក្រុមហ៊ុន Bain Capital Private Equity បានធ្វើការ​វិនិយោគ​ដ៏​សំខាន់​តាមរយៈ​ការ​ទិញយក​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន Carver Korea ជា​ក្រុមហ៊ុន​គ្រឿងសម្អាង​ពេញនិយម​មួយ​ក្នុង​កូរ៉េខាងត្បូង​។​

​    ​ក្រុមហ៊ុន Carver Korea គ្រប់គ្រង​ម៉ាក​ផលិតផល​ល្បីៗ​រួមមាន Vivito, Dr. MJ, Shara និង A.H.C. ដោយ​លក់​ផលិតផល​ជាង ១០០០ មុខ​តាមរយៈ​បណ្តាញ​នានា​។ ពី​ឆ្នាំ ២០១៣ ពួកគេ​រកចំណូលបាន ២៧,៣ ពាន់​លាន​វុន (២៤ លាន​ដុល្លារ​) ហើយ​ក្នុង​ឆ្នាំ ២០១៥ ក្រុមហ៊ុន​នេះ​បាន​កើនឡើង ១៥៦,៥ ពាន់​លាន​វុន (១៤០ លាន​ដុល្លារ​)៕

adverise with khmeread
ប្រភព៖ Asiaone

អ្នកនឹងចូលចិត្ត

មតិយោបល់