Unnamed %284%29

ជម្លោះ​រឿង​លុយ​១​ម៉ឺន​រៀល ប្រពន្ធ​និង​កូន​ព្រួត​គ្នា​វាយ​ប្តី​ចុង​របួសធ្ងន់​ដេកពេទ្យ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ជម្លោះ​រឿង​លុយ​១​ម៉ឺន​រៀល ប្រពន្ធ​ និង​កូន​ព្រួត​គ្នា​វាយ​បុរស​ម្នាក់​ជា​ប្តី​ចុង​ហេងស៊យ ផឹកស៊ី​ស្រវឹងខួប បាន​រងរបួស​ធ្ងន់​ចូល​សង្គ្រោះបន្ទាន់ ហើយ​ប្រពន្ធ​និង​កូនប្រុស​ចុង​២​នាក់​ត្រូវ​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​ធ្វើការ​ឃាត់ខ្លួន។​

    អំពើហិង្សា​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ និង​៣០​នាទី​យប់​ថ្ងៃទី៥ កញ្ញា ២០១៦ ​ស្ថិត​ក្នុងភូមិ ត្រពាំង​អញ្ចាញ​៥ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ស្ត្រី​ជា​ប្រពន្ធ​ជនរងគ្រោះ​មានឈ្មោះ ចាន់ នឿន អាយុ៤២ឆ្នាំ កម្មករសំណង់ រីឯ​កូនប្រុស​២​នាក់​ទី​១​កូនប្រុស​ច្បង​ឈ្មោះ ប៊ុន សេង អាយុ១៨​ឆ្នាំ មុខរបរ​សិស្ស និង​ម្នាក់ទៀត​កូនប្រុស​ទី​២​ឈ្មោះ ប៊ុន តូច អាយុ១៣​ឆ្នាំ មុខរបរ​សិស្ស។​

    ចំណែក​ជនរងគ្រោះ​ជា​ប្តី​ក្រោយ​របស់​ស្ត្រី​ឈ្មោះ ចាន់ នឿន មានឈ្មោះ សាន ម៉ា​លីន​ អាយុ​៤៥ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ស្រុកកំណើត​នៅ​ស្រុក​មេសាង ខេត្តព្រៃវែង។​

    តាម​ប្រភពពី​ប្រពន្ធ​ និង​កូនប្រុស​ទាំង​២​នាក់ បានឱ្យដឹងថា រូបគាត់​និង​ប្តី​ក្រោយនេះ​បាន​រួមរស់​ជាមួយគ្នា​អស់​រយៈពេល​៧​ឆ្នាំ​ហើយ​មិនមាន​កូន​អ្វី​នោះទេ រីឯ​កូន​មុន​មាន​៤​នាក់ ស្រី​២​ប្រុស​២​នាក់​។ ​នៅ​មុនពេល​កើតហេតុ រូបគាត់​ និង​ប្តី​ចុង​ហេងស៊យ អង្គុយ​ផឹកស្រា​ថ្នាំ ពី​កន្លែង​ផ្សេងគ្នា។​

    លុះ​ក្រោយមក​រូបគាត់ បាន​ដើរ​ទៅសុំ​លុយ​១​ម៉ឺន​រៀល​ដើម្បី​ទៅ​ទិញ​ម្ហូប​ហូប​ទាំងអស់គ្នា តែ​ប្តី​ហេង​ហ៊​យ​មិន​ព្រមឱ្យ​ដោយ​ថា ​"អញ​គ្មាន​លុយ​ទេ" ហើយ​គាត់​ជា​ប្រពន្ធ​បាន​តប​ទៅវិញ​ថា "​ចុះ​លុយ​ដែល​ទើបនឹង​បើក​ល្ងាច​មិញ ​និង​លុយ​ចំណែក​គាត់​ទៅណា​អស់"​។ ទើប​បង្ក​ទៅជា​ជម្លោះ​ឈ្លោះប្រកែក​គ្នា​ឈានទៅដល់​ប្រើ​អំពើហិង្សា ប្រតាយប្រតប់​គ្នា​តែម្តង។​

    ប្រភព​មួយទៀត​បានឱ្យដឹងថា ខណៈនោះ​កូនប្រុស​គាត់​២​នាក់​ដែល​ឃើញ​ហេតុការណ៍​ទ្រាំ​មិនបាន​នឹង​ទង្វើ​របស់​ឪពុកចុង​វាយ​ម្តាយ ព្រោះនេះ​មិនមែនជា​លើកទីមួយ​ទេ ប្រហែលជា​លើក​ទី​១០០​ហើយ​ដែល​ជនរងគ្រោះ​ជា​ប្តី​វាយរ​ករឿងក្នុង​គ្រួសារ​។​

    បន្ទាប់មក​កូនប្រុស​ច្បង​បាន​យក​ដំបង​ឈើ​ដែលមាន​ជាប់​ដែកគោល​មក​វាយ​មកលើ​ឪពុកចុង​ជាច្រើន បណ្តាលឱ្យ​ជនរងគ្រោះ​ជា​ឪពុកចុង​រងរបួស​ក្បាល ​និង​ខ្លួន​ដេក​ដួល​ក្នុង​ថ្លុកឈាម ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ហៅ​រថយន្ត​សាមុយ​បង្អែក​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដឹក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​។​

    ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ទៅ​ឃាត់​ស្ត្រី​និង​កូន​២​នាក់មក​សាកសួរ​ក្រោយមក​ទើប​ដឹងថា​កូនប្រុស​ច្បង​ជា​ជនដៃដល់​ពិតប្រាកដ​ទើប​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ឃុំខ្លួន​បន្ត​នៅ​ផ្នែក​ជំនាញ ព្រហ្មទណ្ឌ​ខណ្ឌ ដើម្បី​រង់ចាំ​ឡើង​តុលារ​ចាត់ការ​តាម​និតិ​វី​ធី​ច្បាប់៕​

 

មតិយោបល់