adverise with khmeread Bigbang

BIGBANG គឺជាភ្ញៀវបន្ទាប់ក្នុងកម្មវិធី “Talk Asia”របស់ទូរទស្សន៍ CNN

          ក្រុមចម្រៀងកូរ៉េ Bigbang គឺជាភ្ញៀវបន្ទាប់ដែលទូរទស្សន៍ CNN​ បាន​អញ្ចើញឲ្យចូលរួមក្នុងកម្មវិធី “Talk Asia”។​ ក្រុមចម្រៀងនេះនឹងពិភាក្សាអំពី ខួប​គម្រប់១០ឆ្នាំនៃក្រុមរបស់ពួកគេ និងអំពី​ថា តើ​ពួកគេអាចក្លាយជាក្រុម​ចម្រៀង​ប៉ប់​​ដែលតំណាងឲ្យប្រទេសកូរ៉េរតាម​របៀបណា។

          កម្មវិធី “Talk Asia”របស់ CNN​ គឺជាកម្មវិធីដែលអញ្ចើញមនុស្សដែលជាតំ​ណាងឲ្យវិស័យផ្សេងៗដូចជា នយោបាយ សេដ្ឋកិច្ច វប្បធម៌ កំសាន្ត និង កីឡា។ ភ្ញៀវដែលធ្លាប់ចូលរួមកម្មវិធីនេះកន្លងមកមានដូចជា Epik High, Kim Yuna និង Park Ji Sung។

          CNN​ បានផ្សព្វផ្សាយកម្មវិធីនេះនៅលើបណ្តាញសង្គម Facebook និង​ឃោសនា​អំពីការ​បង្ហាញមុខ​នាពេល​ខាងមុខរបស់ក្រុម BIGBANG​ ។ កិច្ច​សម្ភាស​ន៍ទាំងស្រុងជា​មួយក្រុម​ BIGBANG នៅ​ក្នុង​កម្មវិធី “Talk Asia”​ នឹងត្រូវ ចាក់ផ្សាយនៅថ្ងៃទី ០៨​ ខែ កញ្ញា។ម៉ោង ៥:30 នាទីល្ងាច៕

adverise with khmeread
ប្រភព៖ Koreaboo

អ្នកនឹងចូលចិត្ត

មតិយោបល់