adverise with khmeread Unnamed %283%29

រថយន្ត​កូរ៉ូឡា​បើក​លឿន​បុកដី​រី​បះជើង​សង្កត់​ឡាន​របួសធ្ងន់​ខ្លួនឯង​(​មាន​វីដេអូ​)

    ព្រៃវែង ៖ រថយន្ត​កូ​រូ​ឡា​មួយគ្រឿង​បើក​យ៉ាង​លឿន​រេច​ង្កួ​ត​ធ្លាក់​ផ្លូវ​បុក​ស្លាក​សញ្ញា​គណបក្ស មិនទាន់​អស់​ល្បឿន​បន្ត​ទៅបុក​ដំរី​ថ្ម​នៅមុខ​ក្លោងទ្វារ វត្ត​ស្មោង​ជើង​ធ្វើឱ្យ​ដំរី​ដួល​សង្កត់​រថយន្ត​ជាប់​បណ្ដាលឱ្យ​ម្ចាស់​រថយន្ត រង​បួស​ធ្ងន់។​

    គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​ចំណុច​វត្ត​មុខ​វត្ត​ស្មោង​ជើង ស្ថិត​ភូមិ​ស្មោង ជើង​ឃុំ​ស្មោង​ជើង ស្រុក​កំចាយមារ ខេត្តព្រៃវែង នៅ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៦។​

    ប៉ូលិស​និយាយថា ដំបូង​រថយន្ត​កូរ៉ូឡា ពណ៌​ស ពាក់​ស្លាក់​លេខ ភ្នំពេញ ​2Z -5646 ​បើកបរ​ដោយ​ឈ្មោះ ណា​ង សុខ​លីន អាយុ​២៨ឆ្នាំ ភេទ​ប្រុស ជនជាតិខ្មែរ មុខងារ​ជា​សមត្ថកិច្ច​ប៉ូ​លិ​ស​ប្រចាំ​នៅ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​ត្បូងឃ្មុំ បើកបរ​លើផ្លូវ​ជាតិ​លេខ​៨​ទិសដៅ​ពី​លិច ទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន​។​

    លុះ​មកដល់​​កន្លែងកើតហេតុ​ម្ចាស់​រថយន្ត​ងងុយដេក ក៏​រេ​ចង្កូតរថយន្ត​ធ្លាក់​ផ្លូវ​ជ្រុល​ទៅបុក​ផ្លាកសញ្ញា រួច​ជ្រុល​ទៅបុក​ដំរី​ថ្ម​បណ្តាលឱ្យ​ម្ចាស់​រងរបួស​ម្ចាស់​ធ្ងន់​។ ​ចំណែកឯ​រថយន្ត​ខូច​ផ្នែក​ខាងមុខ​ទាំងស្រុង ហើយ​ដំរី​ថ្ម​ក៏​ដួ​ល​កិន​មកលើ​រថយន្ត​ធ្វើឱ្យ​ខូច​ពាក់កណ្តាល បង្កឱ្យមានការភ្ញាក់ផ្អើល​ដល់​អ្នកស្រុក​មក​មើលឃើញ​ម្ចាស់​សម្ល​ប់​ ក៏​តេ​ហៅ​សមត្ថកិច្ច​ជួយ​យក​ម្ចាស់​ទៅ​សង្គ្រោះ មន្ទីរពេទ្យ​ឯកជន​ដែល​នៅ​ជិត​នោះ​។​

    លោក​មេឃុំ​ស្មោង​ជើង និង​លោក​អាចារ្យ​ព្រះសង្ឃ ព្រមទាំង​អធិការរង​ផ្នែក​ចរាចរណ៍​លោក​មេ​ប៉ុស្តិ៍​មក​សម្របសម្រួល បាន​ព្រមព្រៀង​សង​សំណង ទៅលើ​ដំរី​ថ្ម​២​លាន​រៀល សង​ទៅលើ​ស្លាក​គណបក្ស​១​សែន​រៀល​ដើម្បី​បញ្ចប់រឿង៕

 

adverise with khmeread

មតិយោបល់