adverise with khmeread 36fb539900000578 3774100 image a 18 1473064840272

Zlatan Ibrahimovic លាតត្រដាង​អំពី​ក្លឹប Premier League ពីរ​ដែល​ប៉ង​នាំ​គាត់​ទៅលេង តែ​ត្រូវបដិសេធ​

    ​Zlatan Ibrahimovic បាន​អះអាងថា គាត់​ធ្លាប់​បានទទួល​សំណើ​ពី​កាំភ្លើង​ធំ Arsenal និង​មេឃ​ខៀវ Manchester City នៅលើ​តុ​របស់គាត់ មុនពេល​ដែល​គាត់​បាន​ចូលរួម​ជាមួយនឹង "​ស្តេច​ចិត្តសាស្ត្រ​" Jose Mourinho​។​

​    ​តារាបាល់ទាត់ ៣៤ ឆ្នាំ​រូបនេះ បាន​ផ្ទេរ​ទៅកាន់​បិសាច​ក្រហម Manchester United កាលពី​អំឡុង​រដូវក្តៅ​កន្លងទៅ​ថ្មីៗ​នេះ​។​

​    ​ប៉ុន្តែ Ibrahimovic បាន​បង្ហើប​ឱ្យដឹងថា ការលេង​នៅក្នុង​ប្រទេស​អង់គ្លេស​មិនមែនជា​អ្វីដែល​គាត់​ត្រូវការ​ដើម្បី​បន្ត​អាជីព​របស់គាត់​នោះឡើយ រហូតដល់​ទីផ្សារ​រដូវ​ក្តៅ​ឈាន​មកដល់​។​

​    ​ខ្សែប្រយុទ្ធ​រូបនេះ​អា​ចរក​គ្រាប់​បាល់​បាន​ចំនួន​បួន​គ្រាប់​សម្រាប់​ការប្រកួត​បួន​លើកដំបូង​របស់គាត់ ចាប់​តាំង​គាត់​បានធ្វើ​ដំណើរ​ទៅដល់​ទឹកដី Old Trafford ហើយ​គាត់​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ចាប់ផ្តើម​ការប្រកួត​ក្នុងជំនួប​ទីក្រុង​រវាង​ក្រុម​នៅ Manchester ដែល​នឹង​មកដល់​នៅ​ថ្ងៃទី ១០ កញ្ញា​នេះ​។​

​    ​Ibrahimovic បាន​បញ្ជាក់ថា "​ខ្ញុំ​បាន​បិទទ្វារ​ផ្ទេរ​ទៅកាន់ Premier League ពីរលើក​។ ទីមួយ​គឺ Arsenal ហើយ​បន្ទាប់មក​គឺ Manchester City​។ ប៉ុន្តែ​វា​នឹងមិន​កើតឡើង​នោះឡើយ ហើយ​ខ្ញុំ​ក៏​មិនត្រូវ​ការលេង​នៅក្នុង Premier League អ៊ី​ដែរ​បើ​ពុំមាន Jose"៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់