កោះកុង ៖ អាចនិយាយថាតាមបណ្តាយផ្លូវជាតិលេខ៤៨មានគ្រោះថ្នាក់ញឹកញាប់ព្រោះឡើងភ្នំចុះភ្នំកោងចុះឡើងប្រសិនបើលោកអ្នកបើកបរលឿនអាចមានគ្រោះថ្នាក់ ជាក់ស្តែងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង៣ និង៥០ នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយម៉ូតូ បុក រថយន្តក្នុងទិសដៅបញ្ច្រាសទិសគ្នា លើផ្លូវជាតិ៤៨ គ.ម៣៨-៣៩ ក្នុងឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុងបណ្តាលឱ្យរបួសធ្ងន់។
ប៉ូលិសនិយាយថា អ្នកបើកបររថយន្តឈ្មោះ មាន់ វណ្ណៈ ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង បើកបររថយន្ត Lexus 300 ពាក់ស្លាកលេខ 2A6418។
ចំណែកអ្នកបើកបរម៉ូតូឈ្មោះ ឡៃ សម្បត្តិ ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ម៉ូតូម៉ាកហុងដាC125 ពាក់ស្លាកលេខ 1BH-8339 ភ្នុំពេញ បណ្តាលឱ្យរងរបួសធ្ងន់។ ជនរងគ្រោះបានបញ្ជូន ទៅមន្ទីរពេទ្យ។ ចំណែកយានយន្តទាំង២យកមករក្សាទុកនៅអធិការដ្ឋានស្រុកដោះស្រាយពេលក្រោយ៕
