adverise with khmeread 1

ចោរឆក់កាបូបនៅសែនសុខ អស់ទូរស័ព្ទ២គ្រឿង និងលុយ៥០ដុល្លារ

     ភ្នំពេញ​៖  ស្ត្រី​ម្នាក់​ត្រូវ​ក្រុមចោរ​ឆក់យក​អស់​ទូរស័ព្ទដៃ​ចំនួន ២​គ្រឿង​,​លុយ​ចំនួន​៥០​ដុល្លារ​និង​ឯកសារ​មួយចំនួន កាលពី​ម៉ោង​៦​និង​៥០​នាទី​ព្រឹក​ថ្ងៃទី​៧​មករា ឆ្នាំ​២០១៦​នៅ​ចំណុច​ផ្លូវ​២៧១​ភូមិ​ត្រពាំង​ឈូក​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​ហើយ​គេចខ្លួនបាត់ ។​
    ស្ត្រី​រងគ្រោះ​ឈ្មោះ​យូ សុខ​ជៀន អាយុ​២៥​ឆ្នាំ​មុខរបរ​បុគ្គលិក​ Wing ​ស្នាក់នៅ​ផ្ទះជួល​ភូមិ​សេ​ប៉េសេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​និង​មាន​ស្រុកកំណើត​ភូមិ​ត្រពាំង​សង្កែ​ឃុំ​ត្រពាំង​សង្កែ​ស្រុក​កំពត​ខេត្តកំពត​។​
    តាម​សំដី​ស្ត្រី​រងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា ដំបូង​នាង​បាន​ជិះ​ម៉ូតូ​ហុងដា​សេ​១២៥​ពណ​៖​ខ្មៅ​សេរី​២០០៧​ពាក់​ស្លាក​លេខ​កំពត​1B-2123 ចេញពី​ផ្ទះជួល​ម្នាក់ឯង​គោលបំណង​ទៅធ្វើ​ការ​ដោយ​ជិះ​ម៉ូតូ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​។​
    ខណ​:​មកដល់​ចំណុច​ខាង លើ​ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​សេ​១២៥​ពណ៌​ខ្មៅ​មិន​ចាំ​ស្លាក​លេខ​មកពី​ក្រោយ​បានធ្វើ​សកម្មភាព ឆក់យក​កាបូបស្ពាយ​ចំហៀង​របស់​នាង​បា​នស​ម្រ​ច​ហើយ​បាន​បើក​គេចខ្លួន​ទៅ​ត្បូង​បាត់​តែម្តង ហើយ​នាង​ក៏​ដួល​ម៉ូតូ​រងរបួស​រលាត់​ដៃ​រលាត់​ជើង​តែ​ស្រាល​។​
     នាង​បន្តទៀតថា នៅក្នុង​កាបូបស្ពាយ​រប​ស់​នាង​មាន​ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង​,​​លុយ​ចំនួន​៥០​ដុល្លារ​,​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​១​សន្លឹក​,​កាត​គ្រី​ម៉ូតូ ១​សន្លឹក​,​ កាត ​Wing ១​សន្លឹក​និង​ឯកសារ​មួយចំនួនទៀត​។​
    បន្ទាប់មក​នាង​ក៏បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ទឹកថ្លា​ដើម្បី​ជួយ​ស្រ​វ​ជ្រាវ​៕​

adverise with khmeread

មតិយោបល់