យោងតាមវេបសាយបាងកកប៉ុស្តិ៍ចេញផ្សាយថ្ងៃទី ៦ កញ្ញានេះបានឱ្យដឹងថា ក្រសួងសុខាភិបាលថៃបាននិយាយថា អ្នកជំងឺ២០នាក់នៅក្នុងខេត្ត ៤ របស់ថៃបានឆ្លងវីរុស Zika ប៉ុន្តែស្ថានភាពស្ថិតនៅក្រោមការគ្រប់គ្រងបាន មិនអីនោះទេ។
លោក Sopon Mekthon លេខាធិការអចិន្ត្រៃយ៍សុខភាពសាធារណៈថៃបាននិយាយកាលពីថ្ងៃចន្ទថា ក្រុមអ្នកជំងឺថ្មីនេះបានធ្វើឱ្យអាជ្ញាធរផ្នែកសុខភាពដាក់ការតាមដានយ៉ាងខ្លាំងលើខេត្តចំនួន ៤ ដូចជាខេត្តឈៀងម៉ៃ ខេត្តភេតចាប៊ុន ខេត្តបាំងកាន និងខេត្តចាន់ថាបុរី ជាកន្លែងដែលករណីថ្មីនៃការឆ្លងវីរុស Zika ត្រូវបានរាយការណ៍ទៅក្រសួងសុខាភិបាលកាលពីសប្តាហ៍មុន។ គិតជាមធ្យម អ្នកជំងឺ៤នាក់ឬ៥នាក់ ត្រូវបានរកឃើញនៅក្នុងខេត្តនីមួយៗនៃខេត្តទាំង៤នេះ។
លោក Sopon Mekthon បាននិយាយថា ក្រុមមន្ត្រីសុខាភិបាលបានដឹងអំពីស្ថានភាពនេះ ទោះយ៉ាងណា ប្រជាជនមិនគួរព្រួយបារម្ភខ្លាំងពេកទេអំពីចំនួនករណីថ្មីទាំងនេះ។
ស្របពេលនេះដែរ ករណីឆ្លងវីរុសនេះបានកើនឡើងដល់២៤២ករណីហើយនៅក្នុងប្រទេសសិង្ហបុរី៕
ប្រភព៖ បាងកកប៉ុស្តិ៍
