adverise with khmeread 37edd92300000578 3774233 image a 5 1473071456155

Raphael Varane ប្រាប់​មូលហេតុ​ដែល​មិន​ព្រម​ចុះចូល​ជាមួយ Jose Mourihno

    ​Raphael Varane បាន​ទទួលស្គាល់ថា គាត់​បាន​បដិសេធ​ឱកាស​ដើម្បី​ចូលរួម​ជាមួយ​ក្រុម​បិសាច​ក្រហម​ក្នុង​ទីផ្សារ​រដូវក្តៅ​ទើបនឹង​កន្លងផុតទៅ​នា​ពេល​ថ្មីៗ​នេះ​។​

​    ​ខ្សែការពារ​អន្តរជាតិ​បារាំង ដែល​បាន​បន្ត​កុងត្រា​ជាមួយ​អធិរាជ​ស Real Madrid រហូតដល់​ឆ្នាំ​២០២០ រូបនេះ ទទួល​បានការ​ចែចូវ​ពី​លោក Jose Mourinho ដែលជា​ផ្នែក​មួយ​នៃ​ការស្តារ​ការងារ​របស់​គាត់​ឡើងវិញ​នៅឯ​ទឹកដី Old Trafford ។​

​    ​ទោះជា​យ៉ាងណាក្តី Varane បាន​បដិសេធ​សំណើ​របស់គាត់​ដើម្បី​បន្ត​ស្នាក់នៅ​ជាមួយ​អធិរាជ​ស ដែល​ការសម្រេចចិត្ត​មួយ​នេះ​មានការ​ជំរុញ​ទឹកចិត្ត​ដោយ​មិត្តភាព​របស់គាត់​ជាមួយ​អ្នកចាត់ការ​ទូទៅ Real Madrid លោក Zinedine Zidane​។​

​    ​Varane បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ Canal+ ថា "​ពិតណាស់​វា​ជាការ​ចាប់អារម្មណ៍​មួយ​។ Manchester United ពិតជា​ក្លឹប​ដ៏​ធំ​សម្បើម​មួយ ប៉ុន្តែ​ចាប់ពី​អំឡុងពេល​មួយ ពេលដែល​អធិរាជ​ស និង​ខ្ញុំ​កំពុង​ពិភាក្សា​អំពី​អនាគត​របស់ខ្ញុំ មិនមាន​សំណួរ​អ្វី​ត្រូវ​សួរ​ខ្លួន​ខ្ញុំ​នោះឡើយ​"​។​

​    ​គាត់​បាន​បន្តទៀតថា "​ខ្ញុំ​តែងតែបាន​និយាយថា​ខ្ញុំ​មាន​អារម្មណ៍ល្អ​នៅក្នុង​ទឹកដី​អធិរាជ​ស​។ វា​មិនមែនជា​រឿង​ងាយស្រួល​នោះឡើយ​ក្នុង​ការនិយាយ​បដិសេធ​ទៅកាន់ Jose Mourinho ប៉ុន្តែ​អ្នក​ត្រូវតែ​ថ្លឹងថ្លែង​រវាង​គុណប្រយោជន៍​និង​គុណវិបត្តិ​។ យើង​ជាម​នុស្ស យើង​ត្រូវមាន​ការសម្រេចចិត្ត​"៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់