adverise with khmeread 37ee227300000578 0 image a 7 1473082207734

លោក Antonio Conte នាំ​ភរិយា​មុជទឹក​សមុទ្រ​កាត់សាញ​ក្រោយ​ដឹកនាំ Chelsea ឈ្នះ ៣ ប្រកួត​នៅ​ដើមរដូវ​កាល​ថ្មី​

    ​លោក Antonio Conte ប្រហែលជា​បាន​ចំណាយពេល​ដ៏​មមាញឹក​សម្រាប់​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយនេះ អំឡុងពេល​មានការ​ប្រកួត​បាល់ទាត់​អន្តរជាតិ (​ពេល​គាត់​នៅ​ជា​គ្រូ​ជម្រើសជាតិ​អ៊ីតាលី​) ប៉ុន្តែ​អ្នកចាត់ការ​ថ្មី​ក្រុម​តោ​ខៀវ Chelsea រូបនេះ​លើក​នេះ​បាន​ចំណាយ​ពេលនេះ​មួយ​អស់ដៃ​ដើម្បី​ផ្គាប់ចិត្ត​ភរិយា​សាច់​សខ្ចី​របស់លោក​។​

​    ​ដោយបាន​ចាកចេញ​ពី​តំណែង​ក្នុងនាម​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​ក្រោយ​បញ្ចប់​កាតព្វកិច្ច​បាល់ទាត់​អឺរ៉ុប Euro 2016 លោក Conte បាន​ផ្លាស់​ទៅកាន់​ទីលាន​វាលស្មៅ​ថ្មី​ដោយបាន​ចូលកាន់​តំណែង​អ្នកចាត់ការ​ទូទៅ​នៃ​ទឹកដី Stamford Bridge​។​

​    ​ខណៈដែល​ក្រុមបាល់ទាត់​អន្តរជាតិ​បច្ចុប្បន្នកំពុង​មមាញឹក​ក្នុង​ដំណើរ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក World Cup រួម​ជាមួយនឹង​ការប្រកួត​អន្តរជាតិ​មួយចំនួនទៀត អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​អ៊ីតាលី​វ័យ ៤៧​ឆ្នាំ​រូបនេះ​ឥឡូវនេះ​មាន​វេលា​លំហែកាយ​ជាច្រើន ដោយ​គាត់​បានធ្វើ​ដំណើរ​ចេញពី​ប្រទេស​អង់គ្លេស​សម្រាប់​ថ្ងៃ​ឈប់សម្រាក​របស់គាត់​នៅ​អ៊ីតាលី​។​

​    ​Conte ត្រូវបាន​គេ​ប្រទះឃើញ​កំពុង​លំហែកាយ​ក្នុង​តំបន់​កំពង់ផែ Savona ដែលជា​រមណីយដ្ឋាន​ឆ្នេរសមុទ្រ​ក្នុងប្រទេស​អ៊ីតាលី​ភាគ​ពាយ័ព្យ ជាមួយនឹង​ភរិយា​របស់គាត់​អ្នកស្រី Elisabetta Muscarello៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់