adverise with khmeread Chelsea v tottenham

អាជ្ញាកណ្តាល​ល្បីៗ​ត្រូវបាន​យកមក​កាត់សេចក្តី​សម្រាប់​ជំនួប​រវាង Manchester ទាំងពីរ​នៅ​ចុង​សប្តាហ៍​ដ៏​កក្រើក​នេះ​

    ​លោក Mark Clattenburg ត្រូវបាន​ប្រកាស​ជា​អ​ជ្ញា​កណ្តាល​សម្រាប់​ការប្រកួត​ជំនួប​រវាង​យក្ស​ទាំងពីរ​ប្រចាំ​នៅ​ទីក្រុង Manchester នៅ​ចុង​សប្តាហ៍​នេះ​។​

​    ​ជំនួយការ​របស់គាត់​រួមមាន​លោក Jake Collin និង Steve Bennett ខណៈដែល​លោក Mike Dean នឹង​បង្ហាញ​វត្តមាន​ក្នុងនាម​ជា​មន្ត្រី​កាត់សេចក្តី​ទី​បួន​។​

​    ​ក្រុម​មេឃ​ខៀវ Manchester City របស់លោក Pep Guardiola នឹងត្រូវ​ជួប​មុខ​ជាមួយនឹង​ក្រុម​បិសាច​ក្រហម Manchester United របស់លោក Jose Mourinho នៅលើ​ទឹកដី Old Trafford នៅ​ថ្ងៃទី ១០ កញ្ញា​ខណៈដែល​ក្រុម​ខ្លាំង​ទាំងពីរ​នេះ​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​បាត់បង់​កំណត់ត្រា​ឈ្នះ​១០០​ភាគរយ​របស់​ពួកគេ​ក្នុងអំឡុង​ការបើកឆាក​លី​ក​កំពូល​អង់គ្លេស Premier League ដែល​ទើបនឹង​ចាប់ផ្តើម​ប្រកួត​បាន​ត្រឹម​រយៈពេល​ចំនួន​បី​សប្តាហ៍​កន្លងមកនេះ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់