adverise with khmeread 1

កីឡាករ Meach David ក្លាយជា​ម្ចាស់​ដំណែង​ជើងឯក​ពានរង្វាន់​ក្លឹប CGA រដូវ​កាល​ទី​៦

​    ​ភ្នំពេញ ៖ កីឡាករ Meach David បាន​ក្លាយជា​ម្ចាស់​ដំណែង​ជើងឯក​ពានរង្វាន់​ក្លឹប​កីឡា​វាយ​កូន​ហ្គោល​មិនមែន​អាជីព​នៅ​កម្ពុជា​រដូវ​កាល​ទី ៦ បន្ទាប់ពី​បាន​ដំណើរការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ពេញ​មួយ​ព្រឹក​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​នៅ​ទីលាន​ស្តង់ដារ​អន្តរជាតិ Garden City បន្ទាប់ពី​កីឡាករ​ជ័យលាភី​រូបនេះ ត្រូវបាន​សម្រាំង​ចេញពី​កីឡាករ​ជាតិ និង​អន្តរជាតិ​ជាង​៧០​នាក់​។​

​    ​កីឡាករ David Meach ដែលជា​ម្ចាស់​ជ័យលាភី​ពានរង្វាន់​ធំ​នេះ បាន​សម្តែង​នូវ​អារម្មណ៍​រីករាយ​ជាខ្លាំង​ដែល​ខ្លួន​ទើបនឹង​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ជា​លើក​ទី ១ ហើយ​បាន​គ្រប់គ្រង​ជា​ម្ចាស់​ជើងឯក​តែម្តង​។

​    ​ក្រៅពី​ជ័យលាភី Cross Score ដែលជា​ពានរង្វាន់​ធំ​នេះ​ក៏​គណៈ​ក​ម្មា​បច្ចេកទេស​រកឃើញ​ជ័យលាភី​មួយចំនួនទៀត​ផងដែរ​ដូចជា​ប្រភេទ Flight Primier បាន​ទៅលើ កីឡាករ ហុង នី​កូ​លីន​, Flight A កីឡាករ ម៉ុ​ន សុខ​ជា​, Flight B កីឡាករ Lim Boupor, Flight C កីឡាករ Po Chamroeun និង​ជ័យលាភី Non-Handicape កីឡាករ មាស រ៉ាវុធ​។​

​    ​លោក ស៊ឹម ស៊ូ​យុង ប្រធាន​ក្លឹប​កីឡា​វាយ​កូន​ហ្គោល​មិនមែន​អាជីព​នៅ​កម្ពុជា Cambodian Golf Amateur ហៅ​កាត់ CGA មានប្រសាសន៍ថា ព្រឹត្តិការណ៍​លើក​ទី ៦ មាន​កីឡាករ​បាន​កើន​ឡើងជា​រៀងរាល់​លើក​ដោយ​ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​យ៉ាងខ្លាំង​ពី​អ្នកចូលរួម​នានា ជាពិសេស​គឺ​បណ្តា​ក្រុមហ៊ុន​ជាច្រើន ដែល​បាន​ចូលរួម​ជួយឧបត្ថម្ភ ដើម្បី​គាំទ្រ​ឲ្យ​ការប្រកួត​ដណ្តើមពាន​រង្វាន់​មួយ​នេះ​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​។​

​    ​ប្រធាន​ក្លឹប​វាយ​កូន​ហ្គោល​រូបនេះ​បានចាត់ទុក​ការរៀបចំ​ការប្រកួត​នេះ​គឺជា​ការផ្តល់​ឱកាស​ឲ្យ​កីឡាករ​ជាតិ និង​អន្តរជាតិ​មិនមែន​អាជីព​នានា​បាន​ជួបជុំគ្នា ស្គាល់គ្នា​និង​បង្កើត​សាមគ្គីភាព​ទំនាក់ទំនង​ល្អ​កាត់បន្ថយ​រាល់​ភាព​ស្មុ​គ្រ​ស្មាញ ពិសេស​គឺ​បានធ្វើ​ឲ្យ​អ្នកលេង​ទាំងអស់​ទទួលបាន​សុខ​ភាពល្អ​ផងដែរ​។

​    ​តាមរយៈ​ព្រឹត្តិការណ៍​រៀងរាល់ ៣ ខែ​ម្តងនេះ​នឹង​ផ្តល់​ជា​ប្រយោជន៍​ថ្មីៗ​បន្ថែមទៀត​ក្នុង​គោលដៅ​រួមចំណែក​អភិវឌ្ឍ​វិស័យ​កីឡា វាយ​កូន​ហ្គោល​នៅ​កម្ពុជា​ឲ្យ​កាន់​តែមាន​សកម្មភាព​ផុសផុល​ឡើង និង​រីកចម្រើន​បន្ថែមទៀត​។​

​    ​សូមបញ្ជាក់ថា ក្រៅពី​ការបង្កើត​ព្រឹត្តិការណ៍​ជា​ទៀងទាត់​រៀងរាល់​៣​ខែ​ម្តងនេះ ក្លឹប CGA មាន​ទិសដៅ​ចម្បង​ដ៏​ធំ​មួយ​ដើម្បី​រួមចំណែក​ជាមួយ​ជាតិ ក្នុងការ​បណ្តុះបណ្តាល​ធ​ន​ធាន​កីឡាករ កីឡាការិនី​ថ្នាក់​ថ្នាល យុវជន​ឲ្យ​មាន​កម្រិត​ខ្ពស់​មួយ​ក្រោម​ការ​បង្វឹក​ដោយផ្ទាល់​ពី​គ្រូបង្វឹក​សញ្ជាតិ​សហរដ្ឋអាមេរិក​ឆ្ពោះទៅ​ការ ទទួល​ធ្វើជា​ម្ចាស់ផ្ទះ ព្រឹត្តិការណ៍​កីឡា​ថ្នាក់​តំបន់​អាស៊ីអាគ្នេយ៍​ស៊ី​ហ្គេម​លើក​ទី ៣២ នា​ឆ្នាំ ២០២៣ ខាងមុខ ជាមួយនឹង​ក្តី​រំពឹងថា​ថ្នាល​យុវជន​កម្ពុជា​នឹង​ដណ្តើមបាន​នូវ​មេដាយ​មក​ជូន​ជាតិ​មាតុភូមិ​របសខ្លួន​ក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ​ផងដែរ​៕​

adverise with khmeread

មតិយោបល់