adverise with khmeread 1

Rodrigo Duterte ហៅ Obama ថា "​កូនស្រី​សំផឹង​" ឥឡូវ Obama ខឹង ប្រកាស​លុបចោល​ជំនួប​ជាមួយ​ប្រធានាធិបតី​ហ្វីលីពីន​រូបនេះ​ហើយ

​    ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា សេត​វិមាន​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រធានាធិបតី​អាមេរិក លោក Barak Obama បាន​លុបចោល​កិច្ចប្រជុំ​ដែល​បានគ្រោង​ទុក​មួយ​ជាមួយ​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បន្ទាប់ពី​មេដឹកនាំ​ហ្វីលីពីន​រូបនេះ​បាន​និយាយ​ប្រមាថ​ដៀលត្មះ​ប្រឆាំង​រូបលោក​។​

​    ​លោក Rodrigo Duterte បាន​ហៅ​លោក Obama ថា "​កូន​របស់​ស្រីសំផឹង​" ដោយ​ប្តេជ្ញា​ថា លោក​នឹងមិន​អនុញ្ញាតឱ្យ​មេដឹកនាំ​អាមេរិក​រូបនេះ រិះគន់​លោក​អំពី​សិទ្ធិមនុស្ស​នោះទេ​។​

​    ​លោក Ned Price អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​បាន​និយាយថា “​ប្រធានាធិបតី លោក Barak Obama នឹងមិន​ធ្វើ​ជំនួប​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​លោក Rodrigo Duterte នៅ​ថ្ងៃរសៀល​នេះ (​អង្គារ​)​។ ប៉ុន្តែ​លោក Barak Obama នឹង​ជួប​ជាមួយ​លោកស្រី Park Geun-hye ប្រធានាធិបតី​កូរ៉េខាងត្បូង​នៅ​ថ្ងៃរសៀល​នេះ​វិញ​”​។​

​    ​លោក Duterte បាន​ព្រមាន​ថា លោក​នឹង​ប្រឈមមុខ​ចំពោះ​ការសាកសួរ​ដោយ​ប្រធានាធិបតី​អាមេរិក​រូបនេះ អំពី​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​នៅ​ប្រទេស​ហ្វីលីពីន​ដែល​បានសម្លាប់​មនុស្ស​ជាង​២.៤០០ នាក់​ក្នុង​រយៈពេល​តែ​ជាង​២​ខែ​ប៉ុណ្ណោះ​។​

​    ​លោក​បាន​និយាយ​នៅឯ​សន្និសីទកាសែត​មួយ​នៅមុន​ពេល​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​នេះ​ថា  “​អ្នក​ត្រូវតែមាន​ការគោរព​។ កុំ​ចេះតែ​ចោទសួរ ហើយ​ធ្វើ​សេចក្តីថ្លែងការណ៍​នោះ​។ កូន​របស់​ស្រីខូច​! ខ្ញុំ​នឹង​ប្រទេចផ្តាសា​អ្នក​នៅក្នុង​កិច្ចប្រជុំ​នោះ​”​។​

​    ​មេដឹកនាំ​ទាំង​២​នេះ​បានគ្រោង​នឹង​ជួប​ទ្វេភាគី​នៅ​ថ្ងៃ​អង្គារ​ទី ៦ កញ្ញា​នេះ នៅក្រៅ​កិច្ចប្រជុំ​នៃ​ក្រុម​មេដឹកនាំ​ពិភពលោក​ដែល​បានរៀបចំ​ដោយ​អាស៊ាន​នៅ​ទីក្រុង​វៀងចន្ទន៍​ប្រទេស​ឡាវ​៕

ប្រភព៖ reuters

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់