2fd7787600000578 0 image a 42 1452084139327

ខំ​លាក់​លុយ​ក្នុង​ស្រោមពូក​កុំឱ្យ​ប្រពន្ធ​ដឹង​តែ​មក​ត្រូវ​ឆ្កែ​រកឃើញ​ហើយ​ខាំ​កម្ទេច​អស់​!

​    ​បុរស​ចិន​មហា​ស៊យ​ម្នាក់​បាន​ជួប​កម្ម​ពៀរ នៅពេល​ក្រោក​ពី​ដេក​ស្រាប់តែ​ឃើញ​ឆ្កែ​កំពុង​ទំពារ​ស៊ីលុយ​ដែល​ខំ​លាក់បាំង​ពី​ភ្នែក​ប្រពន្ធ​។ 

​     ឆ្កែ​រោម​មាស​ឈ្មោះ Hali ដែល​មិត្តភក្តិ​យកមក​ផ្ញើ​បាន​ខាំ​កម្ទេច​លុយ​ចំនួន ៣.៨០០ យ័ន (​ស្មើ​ជាង ៥៥០ ដុល្លារ​) យ៉ាង​រំភើយ ខណៈដែល​ប្តី​ប្រពន្ធ​ពីរ​នាក់​នេះ​កំពុង​ដេកលក់​នៅផ្ទះ​របស់ខ្លួន​នៅ​ទីក្រុង Lvshun ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​ចិន​។​

​    ​ក្នុង​ចិត្ត​ពោរពេញ​ដោយ​កំហឹង តែ​ប្តី​ប្រពន្ធ​ទាំងពីរ​មិនបាន​ធ្វើបាប​ឆ្កែ​ទេ នៅពេល​ឃើញ Hali សម្លឹងមើល​មក​ខ្លួន​ទាំង​ទឹកមុខ​គួរឱ្យ​អាណិត ខណៈដែល​ក្រដាស​លុយ ១០០ យ័ន​ជាច្រើន​សន្លឹក​បាន​ដាច់​អា​រាត់​អា​រាយ​ជុំវិញខ្លួន​វា​។​

​    ​នៅពេល​ប្រពន្ធ​សួរនាំ​ថា​តើ​លុយ​ទាំង​នោះមក​បាន​ពី​ណា បុរស​ជា​ប្តី​ឆ្លើយ​ទាំង​ភ័យញ័រ​មាត់​ថា​វា​ជា​លុយ​ផ្ទាល់ខ្លួន​របស់​ពួកយើង​ទេ​អូន ហើយ​ថា​គាត់​គ្រាន់តែ​ចង់​លាក់​វា​ទុក​លេងៗ​ប៉ុណ្ណោះ​។ លោក​ក៏​សម្តែង​ការហួសចិត្ត​ដែរ​នៅពេល​ឆ្កែ​ឈានដល់​ថ្នាក់​ស៊ីលុយ​របស់លោក​ដូច្នេះ​។ 

​    ​ឆ្កែ​អាយុ ៥ ខែ​នេះ​ត្រូវបាន​មិត្តភក្តិ​ប្រាប់​ឱ្យជួយ​មើលថែ​ព្រោះ​ពួកគេ​ជាប់​ចេញ​ដើរលេង​។ ឆ្កែ​នេះ​ជាធម្មតា​ចូលចិត្ត​ស៊ី​តែ​តុក្កតា​ខ្លាឃ្មុំ​ទេ តែ​ឥឡូវ​ដល់​ថ្នាក់​ស៊ី​ទាំង​កម្រាលពូក​ទៀត​៕ 

ប្រភព៖ ដេលីមែល

មតិយោបល់