adverise with khmeread 1

​បុរស​វ័យ ២២ ឆ្នាំ​ម្នា​ក់នៅ​រុស្ស៊ី​ប្តូរ​ចិត្ត​លែង​សម្លាប់ខ្លួន តែ​ចៃដន្យ​រអិល​ជើង​ធ្លាក់​ពីលើ​ស្ពាន​បាក់ក​ស្លាប់​ដដែល​

​    ​បុរស​ស្រវឹង​ម្នាក់​ដែល​បាន​ប្តូរ​ចិត្ត​ពី​ការសម្លាប់​ខ្លួន បាន​ស្លាប់បាត់​បង់ជីវិត​ដោយ​ធ្លាប់​ពីលើ​ស្ពាន​មួយ​ខណៈ​គាត់​ព្យាយាម​មករក​កន្លែង​សុវត្ថិភាព​វិញ​។​

​    ​បុរស​វ័យ ២២ ឆ្នាំ ដែល​មិនបាន​បញ្ជាក់​ឈ្មោះ​រូបនេះ បាន​ឡើង​ស្ពាន Crimean Bridge ក្នុង​ទីក្រុង​មូ​ស្គូ​។ សាក្សី​ម្នាក់​បាន​និយាយថា អ្នក​ឈរ​មើល​ម្នាក់​បាន​បញ្ចុះបញ្ចូល​ឱ្យ​គាត់​ចុះមក​ក្រោម​វិញ ប៉ុន្តែ​បុរស​រូប​នោះបាន​ធ្លាក់​ខណៈ​អ្នក​ទាំងពីរ​រំកិល​ខ្លួន​បន្តិច​ម្តងៗ​ចុះមក​ក្រោម​ស្ពាន​វិញ​។​

​    ​វីដេអូ​មួយ​បានបង្ហាញ​បុរស​ក្លាហាន​ម្នាក់​នោះ​ចូលទៅ​នាំ​ផ្លូវ​បុរស​ដែល​ធ្លាក់​ស្លាប់​ចុះ​ពីលើ​កំពូល​ស្ពាន​។​

​    ​នៅក្នុង​វីដេអូ​នោះគេ​ឃើញ​បុរស​ដែល​បាន​ស្លាប់ បាន​ព្យាយាម​ងើបឈរ​ប៉ុន្តែ​បែរជា​រអិល​ជើង​ធ្លាក់​ពីលើ​កំពូល​ស្ពាន​មក​ដី​ស្លាប់​តែម្តង​។ អ្នក​ឈរ​មើល​អាច​ស្តាប់ឮ​នៅក្នុង​វីដេអូ​ដោយ​សួរថា​តើ​គាត់​ស្លាប់​មែន​ឬទេ ជាមួយ​មនុស្ស​ម្នាក់ទៀត​និយាយថា គាត់​បាន​បាក់ក​ស្លាប់​ទៅហើយ​។​

​    ​សាក្សី​ម្នាក់​បាន​និយាយថា "​អ្នក​ឈរ​មើល​ម្នា​ក់បាន​ប្រថុយ​ជីវិត​ខ្លួនឯង និង​សម្រេចចិត្ត​នាំ​បុរស​នោះ​ចុះក្រោម​"​។​

​    ​យ៉ាងណាក្តី មន្ត្រីប៉ូលិស​កំពុង​ស៊ើបអង្កេត​លើ​ករណីនេះ​៕

 

adverise with khmeread
ប្រភព៖ DailyMail

អ្នកនឹងចូលចិត្ត

មតិយោបល់