adverise with khmeread Ultra main

ម្តាយ​ភ្ញាក់ផ្អើល​ជាខ្លាំង​ពេល​ឆ្លុះ​អេកូ​មើល​កូន​ក្នុង​ផ្ទៃ​ឃើញ​មុខ​ស្រដៀង​មនុស្ស​យន្ត Optimus Prime ក្នុង​រឿង Transformers

    ​ម្ដាយ​ម្នា​ក់បាន​ប្រាប់ថា គាត់​បាន​ទៅ​ឆ្លុះ​អេកូ​ហើយ​ស្រាប់តែ​យំ​ពីព្រោះ​កូន​ក្នុង​ស្បូន​មើលទៅ​ដូចជា​មនុស្ស​យន្ត​។​

​    ​លោកស្រី Sharissa Grant មកពី​ទីក្រុង Victoria ប្រទេស​អូស្ត្រាលី​បាន​បាត់បង់​កូន​ម្នាក់​ដោយសារ​ខូច​សរសៃប្រសាទ​មួយ​ក្នុង​ឆ្នាំ ២០០៧ ម្តង​រួចមកហើយ​។​

​    ​ប៉ុន្ដែ​ថ្មីៗ​នេះ​លោកស្រី​បាន​ឆ្លុះ​អេកូ​ឃើញ​កូន​ក្នុង​ពោះ​របស់គាត់​ឈ្មោះ Royce លូតលាស់​ធម្មតា បើទោះជា​កូន​នោះ​មើលទៅ​ចម្លែក​ស្រដៀង​ទៅនឹង​មនុស្ស Optimus Prime ក្នុង​រឿង Transformers ក៏ដោយ​។​

​    ​គាត់​មានកូន​នេះ​ទើបតែ ១៣ អាទិត្យ​ប៉ុណ្ណោះ នៅពេល​គាត់​បាន​ទៅ​ឆ្លុះ​អេកូ ហើយ​គាត់​ទទួលស្គាល់ថា​ភ័យ​ខ្លាំង​បន្ទាប់ពី​បាត់បង់​កូនស្រី​ឈ្មោះ Poppy កាលពី​ឆ្នាំ ២០០៧ មក​។​

​    ​លោកស្រី​បាន​ប្រាប់​ទៅ​វេ​ប​សាយ Daily Mail Austalia ថា "​កូនស្រី (Poppy) ខូច​បំពង់​សរសៃប្រសាទ ហៅថា Anencephaly ដូច្នេះហើយ​ទើប​នាង​មិនមាន​លលាដ៍ក្បាល ហើយក៏​ស្លាប់​ក្នុង​ផ្ទៃ​"​។​

​    ​យ៉ាងណាមិញ​កូន​ក្រោយនេះ​មាន​សុខភាព​ល្អ និង​លូតលាស់​ធម្មតា គ្រាន់តែ​ពេល​ពិនិត្យ​អេកូ​ទៅ​ចេញ​ជា​ទម្រង់​មនុស្ស​យន្ត Tranformers ប៉ុណ្ណោះ​៕

ប្រភព៖ The Sun

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់