adverise with khmeread Tiahna prosser 800x445

គួរ​ប្រយ័ត្ន​ស្រីៗ​ថតរូប​សិច​ស៊ី​! កញ្ញា​ម្នា​ក់នៅ​អូស្ត្រាលី​ត្រូវគេ​យក​រូប​សិច​ស៊ី​របស់​នាង​បង្ហោះ​ចូល​វេ​ប​សាយ​សិច​

    ​មាន​រូបភាព​រាប់ពាន់​សន្លឹក​នៃ​ស្ត្រី​ក្នុងនោះ​រួមមាន​ទាំង​សិស្សសាលា​ត្រូវបាន​គេ​យកទៅដាក់​នៅលើ​វេ​ប​សាយ​អាសអាភាស​។​

​    ​កាលពី​ខែ​មុន ក្មេងស្រី​ជំទង់​អូស្ត្រាលី​ម្នាក់​រន្ធត់​ជាខ្លាំង ដែល​នាង​បាន​ក្លាយជា​ជនរងគ្រោះ​នៃ​ពួក​វេ​ប​សាយ​អាក្រក់​ទាំងនេះ​។​

​    ​នាង Tiahna Prosser វ័យ ១៨ ឆ្នាំ បាន​ក្លាយជា​ស្ត្រី​ម្នាក់​ដែលមាន​ឈ្មោះ​ក្នុង​វេ​ប​សាយ​សន្ទនា​គ្នា ជាមួយ​អ្នកស្វែងរក​ការ​រួមភេទ​តាមរយៈ Chat បាន​ប្រើ​រូបភាព​របស់​នាង​។​

​    ​ពីរ​សប្ដាហ៍ បន្ទាប់ពី​នាង​បាន​សិក្សា​ឃើញ​នាង​មានឈ្មោះ​ក្នុង​វេ​ប​សាយ​អាសអាភាស​មួយ នាង​មាន​អារម្មណ៍​តក់ស្លុត​ជាខ្លាំង ដែល​បានឃើញ​រូប​ស្រាត​របស់​នាង​នៅលើ​វេ​ប​សាយ​នោះ​។​

​    ​វា​ត្រូវបាន​គេ​យកទៅ​ប្រើ​ប្រហែលជា​ពីរ​ឆ្នាំ​ដោយ​មនុស្ស​ម្នាក់​ដែល​នាង​ស្គាល់ ប៉ុន្ដែ​នាង​មិនដែល​គិត​ស្រមៃ​ថា​វា​នឹង​ទៅ​នៅលើ​វេ​ប​សាយ​អាសអាភាស​បែបនេះ​សោះ​។​

​    ​នាង Prosser ជា​កីឡាករ​សាច់ដុំ​ម្នាក់ និង​ជាតា​រា​ម៉ូ​ដែល នាង​បាន​សម្រេចចិត្ត​ចេញផ្សាយ​រឿងនេះ​ជា​សារ​ធារ​ណៈ បន្ទាប់ពី​លាតត្រដាង​កាលពី​សប្ដាហ៍​មុន​ថា​មាន​រូបភាព​ជាង ២ ពាន់​សន្លឹក​ក្នុងនោះ​មាន​សិស្ស​មកពី ៧០ សាលា​ត្រូវបាន​យកទៅ​ធ្វើ​អាជីវកម្ម​លើ​វេ​ប​សាយ​សិច​។​

​     របាយការណ៍​ប៉ូលិស​អះអាងថា ពួកគេ​មិនមាន​ប្រតិកម្ម​ឡើយ ដោយសា​រវេ​ប​សាយ​ទាំងនោះ​នៅក្រៅ​ប្រទេស​៕

adverise with khmeread
ប្រភព៖ Asiaone

អ្នកនឹងចូលចិត្ត

មតិយោបល់