adverise with khmeread Unnamed %281%29

អាវុធហត្ថ​ខ​ណ្ខ​ដង្កោ​ចុះ​អនុវត្ត​ដកហូត​ប្រព័ន្ធ​វិទ្យុទាក់ទង​និង​បក​ស្ទីក​ឃ័​រ​ខេមរៈ​ភូមិ​មិ​ន្ទ​នៅលើ​យានយន្ត​គ្រប់​ប្រភេទ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ដោយ​មានការ​បញ្ចារ​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ​ត្ន័ ស្រ៊ាង មេ​បញ្ចា​ការរង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​មេ​បញ្ចា​ការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បានចេញ​បទបញ្ជា​ឱ្យ​អាវុធហត្ថ​ទាំង​១២​ខណ្ឌ​ចុះ​អនុវត្ត​ពង្រឹង​សុ​វត្តិភាព​ជូន​ថ្នាក់ដឹកនាំ​និង​ប្រជាពលរដ្ឋ​ដើម្បី​ទប់ស្កាត់​បទល្មើស​ដែល​តែងតែ​កើតឡើង​នៅក្នុង​រាជធានី​ភ្នំពេញ​។​

    ការចាត់វិធានការ​នេះ បន្ទាប់ពី​មាន​ជនល្មើស​ប្រើ​រូបភាព​ក្លែងបន្លំ​ធ្វើជា​សមត្ថកិច្ច​ប្រើប្រាស់​ប្រព័ន្ធ​វិទ្យុទាក់ទង​, ​ខ្នោះ​ ដែល​ប្រជាពលរដ្ឋ​ភ័ន្តច្រឡំ​ស្មានតែ​ជា​សមត្ថកិច្ច​ដោយ​ជនល្មើស​បាន​ឆ្លៀតឱកាស​ឆក់​ប្លន់​បានសម្រេច​ជា​ញឹកញាប់​រួមទាំង​បាញ់បោះ​ដោយ​សេរី​ទៀតផង​នោះ ទើប​លោក​ឯកឧត្តម​សេនីយ៍​ឯក រ​ត្ន័  ស្រ៊ាង បានចេញ​បញ្ជា​ឱ្យ​អាវុធហត្ថ​ទាំង​១២​ខ​ណ្ខ​ចុះ​អនុវត្ត​ដកហូត​ប្រព​ន្ធ័​វិទ្យុទាក់ទង​(ID)​និង​យានយន្ត​គ្រប់​ប្រភេទ​ដែល​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​និង​បក​ស្ទីក​ឃ័​រ​ខេមរៈភូមិន្ទ​គ្រប់​គោលដៅ​សំខាន់ៗ​ដែល​បាន​ចាប់​អនុវត្ត​ចាប់ពី​ថ្ងៃទី​៥​ខែកញ្ញា ឆ្នាំ ២០១៦​នេះ​តទៅ៕

 

adverise with khmeread

មតិយោបល់