adverise with khmeread Unnamed

ក្រុម​ការិយាល័យ​កណ្តាល​-​ឃ​ទម្លាក់​ក្រុម​ត្បូងឃ្មុំ​ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ ព្រឹត្តិការណ៍​អេស៊ីលីដា​-​ច​ន​ព្រឹ​នស​ដិ​ន​

    ភ្នំពេញ ៖ ក្រុម​ការិយាល័យ​កណ្តាល​-​ឃ បាន​ទម្លាក់​ក្រុម​ត្បូងឃ្មុំ ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ បន្ទាប់ពី​បាន​យកឈ្នះ​ដោយ​លទ្ធផល​ប៉េ​ណា​ល់​ទី ៣​ទល់​២ ក្រោយពី​ក្រុម​ទាំងពីរ​រក្សាបាន​នូវ​លទ្ធផល​ស្មើគ្នា ១​ទល់​១ នៅក្នុង​ការប្រកួត​ពេញ​ម៉ោង ៩០​នាទី កាលពី​ចុង​សប្តាហ៍​កន្លងទៅ នៅ​ទីលាន វេ​ស្ទើ​ន ភ្នំពេញ នៃ​ព្រឹត្តិការណ៍​កីឡាបាល់ទាត់ ដណ្តើមពាន​រង្វាន់​ធនាគារ​អេស៊ីលីដា​-​ច​ន​ព្រិ​នស​ដិ​ន រដូវ​កាល ២០១៦​។​

    ក្រុមបាល់ទាត់​ការិយាល័យ​កណ្តាល​-​ឃ បាន​យកឈ្នះ​ក្រុមបាល់ទាត់​សាខា​ខេត្ត​ត្បូងឃ្មុំ ដោយ​លទ្ធផល​៣​ទល់​២ ដោយ​ប៉េ​ណា​ល់​ទី​។ ជាមួយនឹង​ជ័យជម្នះ​នេះ​ធ្វើ​ឲ្យ​ក្រុម​ការិយាល័យ​កណ្តាល​-​ឃ ដែលជា​ក្រុម​នៅ​រាជ ធានី​ភ្នំពេញ​របស់​អេស៊ីលីដា​បាន​ឡើងទៅ​កាន់ការ​ប្រកួត​បន្ត​នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ជា​បន្តទៀត ខណៈ​ក្រុម​ចាញ់ ត្បូងឃ្មុំ ត្រូវ​ធ្លាក់​ចេញ​ត្រឹម​វគ្គ​ខ្វែង​ពូ​ល ១៦​ក្រុម​ចុងក្រោយ​នេះហើយ​។​

    ចំណែកឯ​១​ប្រកួត​ទៀត គឺ​ក្រុម​ក្រុងភ្នំពេញ​បាន​ក៏បាន​យកឈ្នះ​លើ​ក្រុម​មកពី​ខេត្តស្វាយរៀង នៅក្នុង​លទ្ធផល​បច្ចេកទេស ១​ទល់​០ នៅ​ទីលាន វេ​ស្ទើ​ន​ដែរ​។​

    ព្រឹត្តិការណ៍​នេះ​កំពុងតែបន្ត​ការប្រកួត​ជម្រុះ​បន្តបន្ទាប់​រៀងរាល់​សប្តាហ៍ ដើម្បី​សម្រាំង​រក​ក្រុម​ខ្លាំងៗ​ចំនួន​៨ ឡើងទៅ​កាន់​វគ្គ​៨​ក្រុម​ចុងក្រោយ និង​ឆ្ពោះទៅកាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ផ្តាច់ព្រ័ត្រ នា​ខែ​ក្រោយនេះ​ជាមួយនឹង​ពិធី​បិទ​ការប្រកួត​តែម្តង​។​

    សូមបញ្ជាក់​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​អេស៊ីលីដា​-​ច​ន​ព្រិ​នស​ដិ​ន​នេះ បានធ្វើ​ឡើង​ចំនួន​៦​លើក​ហើយ ដើម្បី ផ្តល់ឱកាស​ទទួលបាន​នូវ​សុខភាព​ល្អ​ដល់​កីឡាករ​នានា ដែលជា​បុគ្គលិក​របស់ខ្លួន មិនតែប៉ុណ្ណោះ​ស្ថាបនិក នៃ​អ្នកបង្កើត​ព្រឹត្តិការណ៍​ក្រៅ​អាជីព​មួយ​នេះ​គឺ​ចង់​ឲ្យ​ក្រុម​នានា​នៅ​ទូទាំងប្រទេស​បាន​ចូលរួម​លេង​កីឡា ដើម្បី​រិត​ចំណង​សាមគ្គីភាព មិត្តភាព​ជាមួយគ្នា​ឲ្យ​បាន​កាន់តែ​ប្រសើរឡើង​ផងដែរ​៕​

adverise with khmeread

មតិយោបល់