adverise with khmeread 231231231

លួចម៉ូទ័រភ្លាម ប៉ូលិសវ៉ៃខ្នោះភ្លែត

    ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​ប៉ូលិស​ប៉ុស្តិ៍​ព្រែក​ឯង​ឃាត់ខ្លួន​ក្នុងករណី លួច​ម៉ូ​ទ័​របាញ់​វី​ស កាលពី​ថ្ងៃទី​៧​មករា​ឆ្នាំ​២០១៦​ម៉ោង​៨​និង​៣០​នាទី​នៅ​ចំណុច​ផ្ទះជួល​គ្មាន​លេខ ភូមិ​ចុង​ព្រែក សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ ។​
     ប៉ូលិស​និយាយថា  ជនរងគ្រោះ​ឈ្មោះ​លី ប៊ុន​បៀ​វ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​រោងចក្រ​ស្រា​បៀ​ថៃ​ហ្គ័​រ ស្នាក់នៅ​ចំណុចកើតហេតុ ខាងលើ   ។​
   ចំណែក​ជនសង្ស័យ​ឈ្មោះ​ណុប ស៊ីណេ​ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ  ស្នាក់នៅ​ភូមិ​ចុង​ព្រែក  សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ​។​
   ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ បានចេញ​ទៅធ្វើ​ការ ទុក​ឲ្យ​អ្នក​នៅ​ជាមួយ​ម្នាក់​នៅចាំ​ផ្ទះ ។​ស្រាប់​តែមាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ណុប ស៊ីណេ​ត បាន​ចូលមក​ក្នុងផ្ទះ​ជនរងគ្រោះ លួច​យកបាន​ម៉ូទ័​របាញ់​វី​ស ។​
   ពេលនោះ​អ្នក នៅ​ជាមួយ​ជនរងគ្រោះ​ឃើញ​ក៏​ស្រែក​ចោរៗ រួច​រាយ​ការ​ណ៌​ទៅប្រាប់​ជនរងគ្រោះ និង​សមត្ថកិច្ច នាំគ្នា​ដេញចាប់បាន​ជនសង្ស័យ រួម​និង​វត្ថុតាង​ម៉ូទ័​រ នៅ​ចំណុច​ភូមិ​កើតហេតុ​ខាងលើ យកមក​ប៉ុស្តិ៍​ព្រែក​ឯង​សាកសួរ ។ ចំណែក​ម៉ូ​ទ័​រ ប្រគល់ជូន​ជនរងគ្រោះ យកទៅ​ប្រើប្រាស់​វិញ ជា​បណ្តោះអាសន្ន ។​
    បច្ចុប្បន្ន ជនសង្ស័យ​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​បន្ត ៕​

adverise with khmeread

មតិយោបល់