adverise with khmeread Unnamed %281%29

បង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​ឃាត់​មនុស្ស​៣​នាក់​នៅ​ទួលគោក​

    ភ្នំពេញ ៖ គណៈបញ្ជាការ​ឯកភាព​ខណ្ឌទួលគោក រួមមាន​ខាង សាលាខណ្ឌ ប៉ូលិស​ខណ្ឌ ក្រោម​កិច្ចសម្របសម្រួល​ពី លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សា លា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចុះបង្ក្រាប​ជាក់ស្តែង ករណី​លេងល្បែង​ស៊ី​សង​ខុសច្បាប់ ហ្គេម​បាញ់​ត្រី​នៅ​ចំណុច​ផ្ទះ​លេខ​៥២ ផ្លូវ​លេខ​៦១៦ ក្រុមទី​៥២ ភូមិ១៧ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ ០៣​នាក់​នៅ​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង៥​ល្ងាច។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ១-​ឈ្មោះ ស៊ឺង សុផល ហៅ ផល ភេទ​ស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់​ពុង​ហ្គេម ស្នាក់​នៅផ្ទះ លេខ​៣២៦​អឺ​២ ផ្លូវ​លេខ​១២៨ សង្កាត់​មិត្តភាព ខណ្ឌ៧មករា រាជធានី​ភ្នំពេញ, ២-​ឈ្មោះ មុត សុជាតិ ហៅ ជាតិ ភេទ​ស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​ពុង​ហ្គេម ស្នាក់​ផ្ទះ​គ្មាន ផ្លូវលំ ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សីកែវ រាជធានី​ភ្នំពេញ និង​៣-​ឈ្មោះ ម៉ែន បញ្ញា ហៅ ម៉ូ​វ ភេទ​ប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅ​ផ្ទះជួល ភូមិ​ទ្រា​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។​

    ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ដកហូត​បាន​វត្ថុតាង​រួមមាន​-​ហ្គេម​បាញ់​ត្រី ចំនួន ០២​ទូ,​ សៀវភៅ​កត់​ពុង ចំនួន០១​ក្បាល, កៅអី​ជ័រ ០៥, ធុង ទឹកកក ចំនួន០១, ​ម៉ា​ស៊ី​ន​គិត​លេខ០១ និង​កង្ហារ​ចាប់ ជាប់​ជញ្ជាំង ចំនួន​០៣ជនសង្ស័យ​ទាំង​០៣​នាក់ និង​វត្ថុតាង បាន​បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក ចំណែក​ទីតាំង ផ្ទះ​នេះ​បាន​ឃ្លុំបេរ​ជា​បណ្តោះអាសន្ន។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៣​នាក់ កំពុង​ឃាត់ខ្លួន​នៅ អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់៕
 

adverise with khmeread

មតិយោបល់