adverise with khmeread Unnamed %282%29

ញៀន​ថ្នាំ​ឆ្កួត​ដល់​កម្រិត​ដុត​ផ្ទះ​ផ្អើល​ឈុ​ល​...​ពលរដ្ឋ​និង​ប៉ូលិស​ជួយ​ពន្លត់​ទាន់​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ជាក់ស្តែង ពីបទ​បង្ក​អគ្គិភ័យ​ដោយ​ចេតនា (​ដុត​ផ្ទះ) ប្រព្រឹត្ត​នៅ ផ្ទះ​លេខ​៤ ផ្លូវ​លេខ​៦១៦ ក្រុមទី​១០២ ភូមិ​២២ សង្កាត់បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​រសៀល​នៅ​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៦។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ សូ សំណាង ហៅម៉ៅ ភេទប្រុស អាយុ២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំ​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៤ ផ្លូវ​លេខ​៦១៦ ក្រុមទី​១០២ ភូមិ​២២ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ សម្ភារៈ​ខូចខាត  ឆេះ​ពួក និង​ខោអាវ​មួយចំនួន។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ជា​មនុ​ស្សញៀន​គ្រឿងញៀន ដោយ​ស្នាក់នៅ​ជាមួយ​ម្តាយ​ឈ្មោះ ងិន សារឿន ភេទ​ស្រី អាយុ៥៩​ឆ្នាំ, ​ដោយសារតែ​ជន សង្ស័យ​បង្ក​ការអុកឡុក​ខ្លាំងពេក ទើប​ម្តាយ​មិន​ហ៊ានស្នាក់នៅ​ជាមួយ​ទេ ហើយ​បាន​ទៅ​ស្នាក់នៅ​ជាមួយ​ប្អូនធម៌ នៅ​ផ្សារ​ដី​ហុយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។​

    លុះ​នៅ​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៦ វេលា ម៉ោង​ប្រហែល២ ​និង​៣០​នាទី ជនសង្ស័យ​បាន​យក​ខោ អាវ​គរ​លើ​ពួក ហើយ​បាន​យក​ភ្លើង​មក​ដុត ហើយ​បានទាញ​ទ្វារ​បិទ​ចាក់សោរួច​បាន​ដើរ​ចេញទៅ​បាត់។ ​ដោយសារតែ មាន​ការឆេះ​ហុយផ្សែង ទើប​ប្រជាពលរដ្ឋ​បាននាំគ្នា​ជួយ​ពន្លត់ ហើយក៏​មានការ​អន្តរាគមន៍​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​ផង ទើបបាន​ភ្លើង​រលត់ ពុំ​មានការ​រាលដាល​ឆេះ​ផ្ទះ នោះឡើយ ហើយ​សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជាក់ស្តែង។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក​ដើម្បី​សាកសួរ និង​កសាង សំណុំរឿង​បញ្ជូនទៅ​តុលាការ ចា​ត់តាម​ការ​តាមច្បាប់៕​

adverise with khmeread

មតិយោបល់