adverise with khmeread Unnamed %284%29

បុរស​ម្នាក់​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី​ខុស​បច្ចេកទេស​ឆក់​ស្លាប់​ខ្លួនឯង​

    បាត់ដំបង ៖ បុរស​ចំណាស់​ម្នាក់​ឈ្មោះ ហាក់ ហ៊ាង​ អាយុ៥៣​ឆ្នាំ បាន​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី​ខុស​ប​ច្ចក​ទេស ក្នុង​បរិវេណ​អាង​កំពីងពួយ តែ​អកុសល​ចរន្ត​ភ្លើង​បាន​ឆ្លង​បណ្តាលឱ្យ​ឆក់​ស្លាប់​នៅ​និង​កន្លែង​កើតហេតុ។​

    គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​កាលពី​ព្រឹក​ថ្ងៃទី​៥ ​កញ្ញា ​ឆ្នាំ​២០១៦​ នៅ​ចំណុច​ជីរ​ក់ អាង​កំពីងពួយ​ស្ថិតក្នុង​ភូមិ​បឹង​ក្រសាល ឃុំ​ស្នឹង ស្រុក​បាណន់ ខេត្តបាត់ដំបង​។

    ក្រោយពី​ធ្វើការ​ត្រួតពិនិត្យ​ពី​ក្រុមបច្ចេកទេស សមត្ថកិច្ច​បានប្រគល់​សព​ឱ្យ​សាច់ញាតិ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

មតិយោបល់