adverise with khmeread 37e66def00000578 3773185 just as the blue fairy works her magic on pinocchio 1940 in this a 53 1472999257576

រូបភាព​តុក្កតា Disney ដ៏​ល្បី​របស់​ពិភពលោក​ដែល​មិនឃើញ​ក្នុង​ឈុត​តុក្កតា​រាប់ទាំង​រូបគំនូរ​ព្រាង​នឹងត្រូវ​បង្ហាញ​ជា​សារ​ធារ​ណៈ​ជា​លើកដំបូង​ក្នុងពេល​ឆាប់ៗ​នេះហើយ​

​    ​អ្នកប្រវត្តិសាស្ត្រ​ខាង​ខ្សែភាពយន្ត​លោក Daniel Kothenschulte បាន​ប្រមូល​រូបភាព​គូរ​ព្រាង​និង​រូប​ភាពមិន​បញ្ចូល​ក្នុង​គំនូស​ជីវ​ច​លពី​ខ្សែភាពយន្ត Disney បន្ទាប់ពី​មាន​សិទ្ធិ​ចូលទៅ​កន្លែង​ទុក​ឯកសារ​របស់ Disney និង​បណ្ណាល័យ​ស្រាវជ្រាវ​គំនូស​ជី​វច​ល Animation Research Library ។​

​    ​បន្ទាប់ពី​ជាច្រើន​ឆ្នាំ​នៃ​ការស្រាវជ្រាវ​លោក Kothenschulte បាន​ប៉ាន់ប្រមាណ​ថា មាន​គម្រោង​រាប់រយ​មិនទាន់​បានបញ្ចប់ ក្នុងនោះ​រួមមាន​គម្រោង​តុក្កតា Mickey Mouse និង Donald Duck​។​

​    ​សៀវភៅ​គំនូស​ជី​វច​ល The Walt Disney Film Archives: The Animated Movies 1921-1968 រួម​រូបភាព​ព្រាង ដែល​និយាយ​ពី​វីរបុរស​អាមេរិក Davy Crockett និង រឿង​តុក្កតា Donald Duck ផងដែរ​។​

​    ​សៀវភៅ​ដែល​ចងក្រង​ពី​រូប​ព្រាង​មិនបាន​បញ្ចេញឱ្យឃើញ​ទាំងអស់នេះ​នឹងត្រូវ​ដាក់​បង្ហាញ​ជា​សាធារណៈ​នៅ​ថ្ងៃទី ១ តុលា​ខាងមុខ​៕​

adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់