adverise with khmeread Statue 539133

បណ្តា​ប្រទេស​នៅ​ទ្វីបអាមេរិក​ជួប​រឿង​ដូចគ្នា​ដ៏​ចម្លែក គឺ​រូបសំណាក Virgin Mary យំ​ហូរឈាម​!!!

    សំណាក​សារធាតុ​រាវ​ត្រូវបាន​យកទៅឱ្យ​គ្រូពេទ្យ​នៅ​ទីក្រុង​មាត់​ឆ្នេរ​មួយ​ដើម្បី​ធ្វើតេស្ដ​មើលថា​តើ​វា​ជា​ឈាម​មែនឬ​អត់​។​

​    ​ពួក​អ្នក​ទៅ​បួងសួង​នៅ​ព្រះវិហារ​ដាច់​ស្រា​យា​ល​មួយ​ក្នុង​តំបន់​ព្រៃ​អភិរក្ស Manuripi-Heath Amazonian Wildlife National Reserve នៅ​ប្រទេស​បូ​លី​វី​អះអាងថា​រូបសំណាក​បានចាប់ផ្ដើម​យំ​ចេញឈាម​ជាង​មួយអាទិត្យ​ហើយ​។​

​    ​ហើយ​ក៏មាន​រូបសំណាក Virgin Mary ផ្សេងទៀត​នៅ​ប្រទេស​កូ​ឡំ​ប៊ី​យំ​អ៊ីចឹង​ដែរ ដោយបាន​ទាក់ទាញ​អ្នកធ្វើ​ធម្ម​យាត្រា​ជាច្រើន បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ថា​រូបសំណាក​យំ​ចេញឈាម​។​

​    ​អ្នក​គោរព​សាសនា​គ្រឹ​ស្ត​ម្នាក់​ឈ្មោះ Ana Cristina Jimenez និយាយថា "​ខ្ញុំ​បានឃើញ​រូបសំណាក Virgin Mary មាន​បង្ហូរទឹកភ្នែក​ចេញឈាម​។ ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​ខ្លាំងណាស់​"​។​

​    ​បុរី​វ៉ា​ទី​កង់​មិនទាន់​គាំទ្រ​អំណះអំណាង​នេះ​នៅឡើយ​ទេ​។ មានរឿង​ដែល​កើតឡើង​បែបនេះ​តិចតួច​ណាស់​ត្រូវ​បានទទួល​ស្គាល់​ដោយ​អាជ្ញាធរ​ជាន់ខ្ពស់​ពី​សាសនា​គ្រឹ​ស្ត​ថា​ជា​អព្ភូតហេតុ ដោយ​ខ្លះទៀត​បង្ហាញថា​វា​គ្រាន់តែ​ជា​រឿង​បោក​បញ្ឆោត​។​

​    ​យ៉ាងណាមិញ រូបសំណាក Virgin Mary ក្នុង​រដ្ឋ California ក៏ត្រូវ​បាន​គេ​រាយការណ៍​ថា​យំ អស់​ពេល​មួយឆ្នាំ​ដែរ​៕

 

adverise with khmeread
ប្រភព៖ Daily Star

អ្នកនឹងចូលចិត្ត

មតិយោបល់