adverise with khmeread Unnamed

ឃាត់ខ្លួន​មនុស្ស​២​នាក់ ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​

    ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌមានជ័យ នាថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង​១២ ​និង​៣០​នាទី​ថ្ងៃត្រង់ បាន​ឃាត់​មនុស្ស​នាក់​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន ស្ថិតនៅ​តំបន់​មិន​រាបរយ ក្បែរ​ទីលាន​ចាក់សំរាម ក្រុមទី​៦ ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ខណ្ឌមានជ័យ ដឹកនាំ​ដោយ លោក​ ហូរ ម៉េង​វ៉ាង អធិការរង​ខណ្ឌមានជ័យ បាន​ចុះ ប្រតិបត្តិការ បង្ក្រាប​ទីតាំង​ជូ​ញ​គ្រឿងញៀន​មួយកន្លែង និង​ធ្វើការ ឃាត់ខ្លួន​មនុស្ស បាន​២​នាក់​គឺ​១.ឈ្មោះ អំ ណាគ្រី ហៅគ្រី ឬ ម៉ែស្រី អាយុ​៥៥​ឆ្នាំ​ មុខរប​មិន​ពិតប្រាកដ​មែន ​និង​២.​ឈ្មោះ ​ចឹ​ង យឿន ហៅ លាក់​ស្រី អាយុ​៣៤ឆ្នាំ​ មុខរបរ មិន​ពិតប្រាកដ​មែន​។​ កម្លាំងចម្រុះ​បាន​រកឃើញ​ថ្នាំញៀន​ចំនួន​៦​ក​ញ្ចា​ប់​តូច។​

    បច្ចុប្បន្ន​ជនសង្ស័យ​រួម​ និង​វត្ថុតាង ត្រូវបាន​សាកសួរ​នៅ​ប៉ុស្តិ៍ ស្ទឹងមានជ័យ រួច​បញ្ជូន​បន្តទៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ចាត់​ការបន្ត៕

adverise with khmeread

មតិយោបល់