adverise with khmeread Unnamed

កុមារី​ម្នាក់​យក​ទំ​ពក់​ឫ​ស្សី​បេះ​ផ្លែស្វាយ​ជិត​ស្រះ​ចិញ្ចឹម​ត្រី​រអិល​ជើង​ធ្លាក់ចូល​ក្នុង​ស្រះ​លង់​ស្លាប់​(​មាន​វីដេអូ​)

    កណ្តាល ៖ កុមារី​ម្នាក់​យក​ទំ​ពក់​ឫស្សី​បេះ​ផ្លែស្វាយ​ជិត​ស្រះ​ចិញ្ចឹម​ត្រី​រអិល​ជើង​ធ្លាក់ចូល​ក្នុង​ស្រះ​លង់​ស្លាប់​នា​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង​១០​និង​៣០​នាទី​ចំណុច​ភូមិ​ស្តៅ​កន្លែង​៥ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា កុមារី​ជន​រង​ឈ្មោះ ​សាវ៉ាត ស្រី​យ៉ា ភេទ​ស្រី អាយុ​០៣​ឆ្នាំ ​ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ស្តៅ​កន្លែង​៥ ​ឃុំ​ដីឥដ្ឋ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ (​នៅក្នុង​​បន្ទុក​) មាន​ឱ​ពុក​ឈ្មោះ ឆេង សាវ៉ា​ន់ អាយុ​៣០​ឆ្នាំ ​(​ខ្មែរ​)​ មុខរបរ​កសិករ​និង​ម្តាយ​ឈ្មោះ អែម  ស្រី​ធួន អាយុ​២៤​ឆ្នាំ​(​ខ្មែរ​)​ មុខរបរ​កសិករ។​

    ប៉ូលិស​និយាយថា នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ខណៈពេល​ម្តាយ​កុមារី​រងគ្រោះ​កំពុងតែ​បំបៅ​ដោះ​កូនខ្ចី​នៅក្នុង​រោង​ចាំ​ស្រះ​ចិញ្ចឹម​ត្រី​ពេលនោះ​កុមារី​រងគ្រោះ បាន​យក​ទំ​ពក់​ឫស្សី​មួយ​ដើម​ប្រវែង​១​ម៉ែត្រ​យកទៅ​បេះ​ផ្លែស្វាយ​នៅជាប់​មាត់​ស្រះ​រួច​ក៏​រអិល​ជើង​ធ្លាក់​ចូលទៅក្នុង​ស្រះ​លង់ទឹក​ស្លាប់​តែម្តង​ដោយ​ឱ​ពុក​ម្តាយ​មិនបាន​ដឹង។​

    លុះ​ក្រោយមក​មានឈ្មោះ ​ឆេង នាង  ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ ​(​ខ្មែរ​) មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ត្រូវជា​ពូ​របស់​កុមារី​រងគ្រោះ​ បាន​ជិះ​ម៉ូតូ​រួមជាមួយ​ប្អូនស្រី​ចំនួន​០២​នាក់​ទៀត​ចេញពីផ្ទះ​ទៅ​មើល​ស្រះ​ចិញ្ចឹម​ត្រី​ក៏​ប្រទះឃើញ​សព​កុមារី​រងគ្រោះ​អណ្តែត​ក្នុង​ស្រះ​ទឹក​ជាប់​នឹង​គល់ស្ពាន​ក៏បាន​ស្រែកហៅ​ឱ​ពុក​ម្តាយ​កុមារី​រងគ្រោះ​រួម ​និង​បងប្អូន​សាច់ ញាតិ​មកជួយ​មើល​រួច​ក៏បាន​ស្រង់​សព​កុមារី​រងគ្រោះ​មក​ដំកល់ទុក​នៅលើផ្ទះ។​

    ក្រោយពី​ទទួលបាន​ព័ត៍​មាន​កម្លាំង​ប៉ុស្តិ៍​សហការ​ជាមួយ​ផ្នែក​ជំនាញ អាជ្ញាធរ​មូលដ្ឋាន គ្រូពេទ្យ​ឃុំ រួម​និង​អាណាព្យាបាល​កុមារី​រងគ្រោះ​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ធ្វើការ​ពិនិត្យឃើញថា ​កុមារី​រងគ្រោះ​ពុំមាន​ស្លាកស្នាម​អ្វី​គួរឱ្យកត់សម្គាល់​ឡើយ និង​បាន​សន្និដ្ឋានថា​ពិតជា​បាន​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន បានប្រគល់​សាកសព​កុមារី​រងគ្រោះ​ឱ្យក្រុមគ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី៕

 

adverise with khmeread

មតិយោបល់