ខ្សែការពារក្រុមតោខៀវ Chelsea កីឡាករ Azpilicueta នឹងត្រូវពាក់ម៉ាស់ការពារមុខបន្ទាប់ពីការទាត់ចំមុខខាងឆ្វេងពីសំណាក់កីឡាករ Fraizer Campbell របស់ក្រុម Crystal Palace ដែលធ្វើឲ្យរូបគេរងរបួសបាក់ឆ្អឹងថ្ពាល់ដល់ទៅពីរកន្លែង។
ខ្សែការពារស្លាបឆ្វេងសញ្ជាតិអេស្ប៉ាញរូបនេះបានរងការឈឺចាប់ខ្លាំងបន្ទាប់ពីប្រជែងយកបាល់គ្នានៅត្រឹមតែបួននាទីនៃការប្រកួតក្នុងជ័យជម្នះ ៣-០ នៅទឹកដី Selhurst Park កាលពីថ្ងៃអាទិត្យ ប៉ុន្តែរូបគេនៅតែលៃលកលេងបាន ៩០ នាទីពេញដដែល។
កីឡាករ Azpilicueta បានធ្វើការហ្វឹកហាត់ជាមួយក្រុមកាលពីថ្ងៃពុធ ប៉ុន្តែរូបគេនឹងត្រូវទាមទារឲ្យពាក់របាំងការពារមុខ មុននឹងចូលរួមប្រកួត៕
