adverise with khmeread Unnamed %281%29

ខ្ចី​ម៉ូតូ​ប្អូនស្រី​ជិះ​មក​អង្គុយលេង​នៅ​ម៉ា​ត​មួយ​ភ្លែត​ត្រូវ​ចោរលួច​បាត់​

    ភ្នំពេញ ៖ មន្ត្រី​ឥណទាន​ម្នាក់​មក​ចូល​អង្គុយលេង​នៅក្នុង​ម៉ា​ត​មួយកន្លែង​ខណៈពេល​កំពុង​ចុច​ទូរស័ព្ទ​លេង​ភ្លេច​ងាកមើល​ម៉ូតូ​ត្រូវ​ចោរ​ឆ្លៀតឱកាស កាច់​សោក​ម៉ូតូ​លួច​ជិះ​យកទៅ​បាត់ ដោយ​ម្ចាស់​ម៉ូតូ​បានត្រឹមតែ​សោកស្ដាយ។​

    អំពើ​លួច​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១២​ និង​៤០​នាទី​ថ្ងៃទី​៦​ ខែកញ្ញា ​ឆ្នាំ២០១៦​នេះ នៅតាម​បណ្ដោយ​ផ្លូវ​២១៧​ ត្រង់ចំណុច​ម៉ា​ត​ TOTAL គល់​ស្ពានដែក​ចម្ការ​ដូង ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។​

    ប៉ូលិស​បា​ឱ្យដឹងថា ម្ចាស់​ម៉ូតូ​មានឈ្មោះ តេង តុលា​ ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ មុខរបរ​ភ្នាក់ងារ​មន្ត្រី​ឥណទាន​ស្នាក់នៅ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខ​ណ្ខ​មានជ័យ។ ​ចំណែក​ម៉ូតូ​ដែល​ត្រូវបាន​ជនសង្ស័យ​យកទៅ​បាត់​នោះ​ម៉ាក wave ពណ៌​ខ្មៅ សេ​១០០ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1CJ-9076។​

    ម្ចាស់​ម៉ូតូ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គាត់​បាន​ខ្ចី​ម៉ូតូ​ប្អូនស្រី​របស់គាត់​ជិះ​មក​អង្គុយ​ពិភាក្សាគ្នា​លេង​នៅ​ចំណុច​កើត​ហេ​តុខាងលើ​ដោយ​រូបគាត់​កំពុងតែ​និយាយ​ពី​ការងារ​ និង​ចុច​ទូរស័ព្ទ​បណ្តើរ​ដោយ​ពុំបាន​ក្រឡេកមើល​ម៉ូតូ​ដែល​បាន​ចត​នៅ​ខាងក្រៅ។​

    ស្របពេលនោះ​ជនសង្ស័យ​ដែល​អង្គុយ​នៅក្បែរ​គាត់​ក្នុង​ម៉ា​ត​ជាមួយគ្នា​ឃើញ​ឱកាសល្អ ​ក៏បាន​ដើរ​ចេញមកក្រៅ ​ក៏បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់គាត់​ជិះ​គេចខ្លួនបាត់​តែម្តង​។​

    ក្រោយពី​កើតហេតុ​ម្ចាស់​ម៉ូតូ​ខាងលើ​ក៏បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ឱ្យជួយ​ចាប់ចោរ​ផង៕

adverise with khmeread

មតិយោបល់