adverise with khmeread Unnamed %282%29

ឃាត់​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់​តាម​ដីកា​ពីបទ​ឆបោក​

    ភ្នំពេញ ៖ ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី នៅ​ថ្ងៃ​៦​ កញ្ញា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​១០ ​និង​៣០​នាទី​បាន​ឃាត់​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់​នៅ​ចំណុច​ផ្សារ​ចាម​ផ្លូវ​៣៦៩​ភូមិ​តា​ពៅ សង្កាត់​ព្រែកប្រា​ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​ តាម​ដីកា​ពីបទ​ឆបោក​។​

    កម្លាំង​ប៉ូលិស​ការិយាល័យ​បាន​ចុះ​អនុវត្ត​ដីការ​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ​៥៥៦​ និង​៥៥៧ ​ថដ​ច​ន ​ចុះ​ថ្ងៃទី​១៨ ​សីហា ​២០១៦ ​របស់លោក ​ស្វាយ តុញ ចៅក្រម​ស៊ើបសួរសាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ពីរ​នាក់​។​

    ប៉ូលិស​បានឱ្យដឹងថា ជនជាប់ចោទ​១.ឈ្មោះ ធឿន សំណាង ភេទប្រុស ​អាយុ​២៩​ឆ្នាំ​ ជនជាតិខ្មែរ និង​២.​ឈ្មោះ​ សុខ សក្តិ​នី​កា ភេទ​ស្រី អាយុ​២៦​ឆ្នាំ​ ជនជាតិខ្មែរ​។​ ពីបទ ឆបោក​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១ ​មិថុនា ​២០១៥​កន្លងទៅ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​កំពុង​ឃាត់ខ្លួន​នៅ​ការិយាល័យ​ដើម្បី​បំពេញបែបបទ​តាម​និតិ​វិធី​រួច​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ៕

adverise with khmeread

មតិយោបល់