adverise with khmeread 1

ចោរ​ជនបរទេស​គាស់​ទូ ATM នៅ​ម៉ាឡេស៊ី​ប្លន់​យកលុយ​រាប់សែន​ដុល្លារ​ក្នុងពេល​ត្រឹម ២៤ ម៉ោង​

​    ​ក្រុមចោរប្លន់​ដែល​កំណត់​គោលដៅ​គាស់​ទូ ATM ចំនួន​ពីរ​ករណី​បាន​ប្រើពេល​ត្រឹមតែ​ពេល ២៤ ម៉ោង​ប៉ុណ្ណោះ​ក្នុង​រដ្ឋ Terengganu ប្រទេស​ម៉ាឡេស៊ី​ដោ​ដើម្បី​ប្លន់​យកប្រាក់​ប្រាក់​សរុប​អស់ ៣៤ ម៉ឺន​ដុល្លារ​។​

​    ​ទីតាំង​ចោរប្លន់​ដំបូង​គឺ​នៅ Kuala Nerus កាលពី​ព្រឹក​ព្រហាម​ថ្ងៃអាទិត្យ ទី​៤ ខែកញ្ញា ដែល​គេ​ជា​ថា​ជា​ក្រុមចោរ​ជនបរទេស​មាន​គ្នា ៧ នាក់​។​

​    ​ពួកវា​រត់គេចខ្លួន​ជាមួយនឹង​ទឹកប្រាក់ ១,១៤ លាន​រ៉ូ​ពី បន្ទាប់ពី​ប្រើ​ឧបករណ៍​កាត់ផ្តាច់​ទូ ATM ពីរ​និង​ប្រអប់​សុវត្ថិភាព​បី​។​

​    ​លោក​មេបញ្ជាការ​ផ្នែក​ស៊ើបអង្កេត​បទល្មើស​ព្រហ្មទណ្ឌ​ប្រចាំ​រដ្ឋ លោក Wan Abd Aziz Wan Hamzah បាន​និយាយថា​ក្រុមចោរប្លន់​ធ្វើ​សកម្មភាព​ពី​ម៉ោង ២ និង ១៥ នាទី​ព្រឹក​រហូតដល់​ម៉ោង ៦ និង ៤៥ នាទី​ព្រឹក​។​

​    ​លោក​បន្តទៀតថា "​នៅ​ទីនោះ​មាន​អ្នកយាម ៤ នាក់​ប្រចាំការ​នៅ​ផ្សារ​ទំនើប​នៅ​ម៉ោង ២ និង ១៥ នាទី នៅពេល​ម្នាក់​ក្នុងចំណោម​ពួកគេ​បាន​ជួប​ចោរ​។ មុនពេល​អ្នកយាម​ម្នាក់​នោះ​អាច​ជូនដំណឹង​អ្នកផ្សេង​ទៀត គាត់​ត្រូវបាន​គំរាមកំហែង និង​ចាប់ចង​"​។​

​    ​ចំណែក​អ្នកយាម​ដទៃទៀត​ត្រូវបាន​ចោរ​វាយឆ្មក់​និង​ចាប់ចង​ដូចគ្នា​។ បន្ទាប់មក​ចោរប្លន់​ទាំង​នោះបាន​ចូលទៅក្នុង​បន្ទប់​សន្តិសុខ ដើម្បី​បិទ​កាមេរ៉ា​សុវត្ថិភាព ក្រោយមកទៀត​ទើប​ពួកគេ​ចាប់​ផ្ដើមធ្វើ​សកម្មភាព​គាស់​ទូ ATM​។​

​    ​ហេតុការណ៍​មួយ​ករណី​ដាច់ដោយឡែក​ទៀត​កើតឡើង​នៅ​ធនាគារ​ក្នុង​តំបន់ Dungun ដោយ​លួច​យកលុយ​ចំនួន ២៦៧.៥១០ រ៉ូ​ពី​៕

ប្រភព៖ straitstimes

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់