វាយគេឱ្យរបួសគេចខ្លួនបាន២ថ្ងៃជាប់ខ្នោះ

    ត្បូងឃ្មុំ ៖​ ប៉ូលិសជំនាញ​ស្រុកមេមត់ បានឃាត់ខ្លួនជនសង្ស័យម្នាក់នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ ករណីប្រើអំពើហិង្សាដោយចេតនា​ បន្ទាប់ពីបានប្រើហិង្សាវាយលើបុរសម្នាក់របួសធ្ងន់កាលពីថ្ងៃទី៤ កញ្ញាកន្លងទៅ​។

    ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ប៉ិញ តាវ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិត្រមូង ស្រុកមេមត់ ខេត្តឃ្មុំ ក្នុងបទល្មើសជាក់ស្ដែងពីបទហិង្សាដោយចេតនា កើតហេតុថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិជ្រៃ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ 

    ចំណែក ជនរងគ្រោះឈ្មោះ ឃឹម សានេត ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕

adverise with khmeread