adverise with khmeread 1

​តារា​បង្ហាញ​ម៉ូត​រូបនេះ​ចំណាយ​ជាង ១០ ដុល្លារ​ឱ្យគេ​វះកាត់​កែ​មុខ លទ្ធផល​ចុងក្រោយ​ធ្លាក់ខ្លួន​លក់​ពង​ទា​កូន​

​    ​បុរស​ម្នាក់​កំពុង​ស្វែងរក​ជំនួយ​បន្ទាប់ពី​ការធ្វើ​ច្រមុះ​ខ្វះ​ការប្រុងប្រយ័ត្ន​បាន​បំផ្លាញ​មុខ​របស់គាត់ និង​ធ្វើឱ្យ​គាត់​កំពុង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​។​

​    ​លោក Ellowe Alviso បាន​និយាយថា មុខ​ដ៏​មាន​មុន​ស្នេហ៍​របស់គាត់​បាន​ជួយ​គាត់​ទទួលបាន​ការងារ​ជាតា​រា​ម៉ូ​ដែល​មួយចំនួន​កាលពី​ប៉ុន្មាន​ឆ្នាំមុន ប៉ុន្តែ​បំណង​របស់គាត់​ដែល​ចង់​កែ​មុខ​ឱ្យ​កាន់តែ​ស្អាត​ទៀត​នោះ បាន​ក្លាយជា​មហន្តរាយ​បន្ទាប់ពី​ទទួល​ការកែ​ច្រមុះ​ពី​អ្នក​ដែល​ចាត់ទុក​ខ្លួន​ជា​អ្នក​កែ​សម្ផស្ស​ម្នាក់​។​

​    ​និយាយ​ជាមួយ​វិទ្យុ dzMM កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន Alviso បាន​និយាយថា គាត់​បាន​ប្តឹង​ជនសង្ស័យ​ឈ្មោះ Euge Edward Udangan ពីបទ​បំផ្លាញ​ច្រមុះ និង​មុខ​របស់គាត់​។​

​    ​Alviso បាន​និយាយថា ចំពោះ​ការកែ​ច្រមុះ​តម្លៃ ៥០០ ប៉េ​សូ (១០,៧១ ដុល្លារ​) អ្នកជំនាញ​កែ​សម្ផស្ស​ឈ្មោះ Udangan បាន​ចាក់​សរសៃទឹក​ប្រូតេអ៊ីន​ចូលទៅក្នុង​ច្រមុះ​របស់គាត់​។ Udangan ក៏បាន​ចាក់​ចង្កា Alviso ផងដែរ​។​

​    ​បន្ទាប់ពី​ការកែ​សម្ផស្ស​នេះ Alviso បាន​និយាយថា គាត់​ទទួលបាន​គម្រោង​ដើរ​ម៉ូត​មួយចំនួន​។ ពីរ​ឆ្នាំ​ក្រោយមក Alviso បាន​កត់សម្គាល់ថា ច្រមុះ និង​ចង្កា​របស់គាត់​ខូច​ទម្រង់​ដើម​។ ជា​លទ្ធផល គាត់​បាន​បាត់បង់​គម្រោង​ដើរ​បង្ហាញ​ម៉ូត​ទាំងអស់​។​

​    ​នៅពេលដែល​គាត់​ទៅ​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ គ្រូពេទ្យ​បាន​ប្រាប់ថា សារធាតុ​ដែល​បាន​ចាក់​ចូល​មុខ​របស់គាត់​គឺ​ក្រមួន ចាហួយ និង​កាវ​បិទ​ជញ្ជាំង​។​

​    ​បន្ទាប់មក​គាត់​បាន​ស្វែងរក​ជំនួយ​ពី Udangan សុំឱ្យ​អ្នកជំនាញ​ថែ​សម្ផស្ស​រូបនោះ​ជួយ​ចេញថ្លៃ​ពេទ្យ​ពាក់កណ្តាល​។ ផ្ទុយ​មកវិញ Udangan ថែមទាំង​គំរាម​ជួល​គេ​ឱ្យ​សម្លាប់ Alviso ថែមទៀត​។​

​    ​Alviso ក៏បាន​និយាយថា មីង​របស់គាត់​ដែល​បាន​ចិញ្ចឹម​គាត់ បាន​ស្លាប់​នៅពេលដែល​គាត់​ត្រូវបាន​បង្ខាំង​នៅក្នុង​មន្ទីរពេទ្យ​។ ហើយ​ប៉ុន្មាន​ខែ​បន្ទាប់ ឪពុកចុង​របស់គាត់​ក៏បាន​ស្លាប់​ទៀត ដែល​កត្តា​នេះ​ធ្វើឱ្យ​គាត់ និង​ម្តាយ​គ្មាន​ទីជម្រក​ដោយសារ​ពួកគេ​ត្រូវបាន​បណ្តេញ​ចេញពីផ្ទះ​ដែលជា​របស់​ឪពុកចុង​។​

​    ​ដោយ​គ្មាន​ការងារ​ជាតា​រា​ម៉ូ​ដែល​តទៅទៀត Alviso ក៏បាន​ងាក​មក​លក់​ពង​ទា​កូន​។ ឥឡូវ Alviso កំពុង​ប្រកបការងារ​ជា​តួ​បិសាច​ក្នុង​បុណ្យ Halloween​។​

​    ​ទោះយ៉ាងណា មន្ត្រីប៉ូលិស​បាន​ប្តេជ្ញា​ថា នឹង​ជួយ​ចាប់ខ្លួន Udangan តាម​ដីកាចាប់ខ្លួន​៕

 

adverise with khmeread
ប្រភព៖ ABSCBN

អ្នកនឹងចូលចិត្ត

មតិយោបល់